Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិMarcus Rashford ច្រានចោលសំណើសុំទិញរបស់ក្លឹបស្តេចស Real Madrid

Marcus Rashford ច្រានចោលសំណើសុំទិញរបស់ក្លឹបស្តេចស Real Madrid

កីឡាករខ្សែប្រយុទ្ធ Marcus Rashford បានអះអាងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ទី03 ខែមករា ឆ្នាំ2019 ថា លោកនឹងមិនទៅលេងឱ្យក្លឹបស្តេចស Real Madrid នៅក្នុងរដូវកាលដោះដូរខែមករា នេះទេ ផ្ទុយទៅវិញ លោកអះអាងថា លោកនឹងបន្តរួមរស់ជាមួយក្លឹបបិសាចក្រហម Man Utd។

Marcus Rashford បានចរចាចំហជាមួយក្លឹប Real Madrid បើទោះជាគេគ្មានបំណងចង់ចាកចេញពីក្លឹបក៏ដោយ។ ដំណឹងដែលថា កីឡាករ Marcus Rashford ក្លឹប Real Madrid ចង់ទាក់ទងបានកើតឡើងនៅក្នុងរជ្ជកាលដឹកនាំរបស់លោក Jose Mourinho ប៉ុន្តែសម្រាប់គ្រូបង្វឹកថ្មីនេះ Marcus Rashford ត្រូវបានលោក Ole Gunner Solskjaer យកចិត្តទុកដាក់យ៉ាងខ្លាំង។

កីឡាករ Marcus Rashford (Photo : Goal.com)

លោក Ole Gunner Solskjaer បាននិយាយថា ខ្ញុំគិតថា កីឡាករ Marcus Rashford នៅតែជាតួអង្គមួយដ៏សំខាន់ក្នុងការជួយរកគ្រាប់បាល់ បញ្ចូលទីឱ្យក្លឹបបិសាចក្រហម Man Utd។

កីឡាករ Marcus Rashford ស៊ុតបាល់បញ្ចូលទីបាន2គ្រាប់ ក្នុង3ប្រកួតចុងក្រោយ។ ជាមួយនឹងលទ្ធផលនេះ Marcus Rashford បានប្តេជ្ញាចិត្តថា នឹងមិនដើរចេញពីពហុកីឡដ្ឋាន Old Trafford ទេ៕

RELATED ARTICLES