យោងតាមអ្នកនាំពាក្យកីឡាករ Wayne Rooney បានថ្លែងប្រាប់បណ្តាញសារព័ត៌មានពី BBC ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ២០១៩ បានឱ្យដឹងថា ប៉ូលិសបានខ្លួនពីបទផឹកស្រវឹង ក្រោយពីលោកបានលេបថ្នាំងងុយដេកលាយ ជាមួយគ្រឿងស្រវឹង ពេលកំពុងជិះយន្តហោះ។
អ្នកនាំពាក្យដដែលនោះ បានឱ្យដឹងទៀតថា កីឡាករ Wayne Rooney បានលេបថ្នាំងងុយដេកជាច្រើនគ្រាប់ លាយជាមួយគ្រឿងស្រវឹង ធ្វើឱ្យវង្វេងវង្វាន់ស្មារតីពេលចុះចតនៅព្រលាន Dulles International Airport។
តាមពិតទៅ កីឡាករខ្សែប្រយុទ្ធរូបនេះ ត្រូវបានចាប់ខ្លួនតាំងពីខែធ្នូ ឆ្នាំ២០១៨ មកម៉្លេះ នៅក្នុងអាកាសយានដ្ឋានអន្តរជាតិ Dulles International Airport ក្នុងទីក្រុង Virginia សហរដ្ឋអាមេរិក បន្ទាប់ពីវិលត្រឡប់មកពីប្រទេសអារ៉ាប់ប៊ី សាអ៊ូឌីត។

យោងតាមឯកសារដែលទទួលបានពីតុលាការ បានឱ្យដឹងថា កីឡាករវ័យ៣៣ឆ្នាំ ជាប់ចោទបទល្មើសមជ្ឈិម កម្រិតទី៤ និងត្រូវពិន័យជាប្រាក់ជាង២៥០ដុល្លារ កាលពីថ្ងៃទី៤ មករា ឆ្នាំ២០១៩។
កីឡាករខ្សែប្រយុទ្ធរូបនេះ កំពុងលេងឱ្យក្លឹបបាល់ទាត់អាមេរិក Wasington DC ធ្លាប់ត្រូវបានគេពិន័យមិនឱ្យបើកបររយៈពេល២ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៧ ពីបទបើកបរដោយមានជាតិស្រវឹង៕