Sunday, August 17, 2025
Homeព័ត៌មានអន្តរជាតិផ្ទុះនាវាដឹកប្រេង ស្លាប់១នាក់ របួស២

ផ្ទុះនាវាដឹកប្រេង ស្លាប់១នាក់ របួស២

យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់បាត់បង់ជីវិត និង២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងហេតុការណ៍ផ្ទុះនាវាដឹកប្រេង និងសារធាតុគីមីមួយគ្រឿង នៅឆ្នេរសមុទ្រ Lamma ទីក្រុងហុងកុង កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩។

នេះបើយោងតាមមន្ត្រីប៉ូលិសនៅក្នុងតំបន់កើតហេតុ បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន CNN។

នាវាដឹកប្រេង និងសារធាតុគីមី ត្រូវបានគេដឹងថា ចុះបញ្ជី និងដោតទង់ជាតិប្រទេស វៀតណាម។ យោងទៅតាមការស៊ើបអង្កេត បឋម បានឱ្យដឹងថា នៅលើនាវានោះមាននាវឹក និងកម្មករសរុបចំនួន២៥នាក់។

រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះបានជួយសង្គ្រោះនាវឹកបាន២១នាក់ ខណៈ៤នាក់ផ្សេងទៀត កំពុងបាត់ខ្លួន។ ទាក់ទងទៅនឹងមូលហេតុដែលនាំឱ្យផ្ទុះឆេះដឹកប្រេង និងសារធាតុគីមីមិនទាន់ ត្រូវបានគេឱ្យដឹងលម្អិតនោះទេ។

សាក្សីម្នាក់ដែលរស់នៅជិតកន្លែងកើតហេតុ បាននិយាយថា គាត់បានឮសំឡេងផ្ទុះយ៉ាងខ្លាំងចេញពីនាវាដឹកប្រេង ហើយស្មានថា ជាខ្យល់ព្យុះ តែមួយសន្ទុះក្រោយមក ក៏បានឃើញអណ្តាតភ្លើងឆាបឆេះនាវាតែម្តង៕

RELATED ARTICLES