Tuesday, July 8, 2025
Homeកីឡាអន្ដរជាតិPochettino ចង់បន្តជ្រកក្រោមដំបូល Tottenham 20ឆ្នាំទៀត

Pochettino ចង់បន្តជ្រកក្រោមដំបូល Tottenham 20ឆ្នាំទៀត

យោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃអង្គារទី0៨ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក Mauricio  Pochettino បានបង្ហាញចំណាប់អារម្មណ៍ចង់បន្តស្នាក់នៅក្លឹបបាល់ទាត់មាន់ខ្នាយមាស Tottenham រយៈពេល២០ឆ្នាំ ហើយគ្រោងនឹងបញ្ចប់អាជីពនៅទីនោះ។

ការប្រកាសរបស់លោក Pochettino បែបនេះ គឺជាការបញ្ចប់ក្តីស្រមៃរបស់ក្លឹប ​Real Madrid និង Man Utd ដែលចង់បានធ្វើជាគ្រូបង្វឹក។

ទោះបីដឹកនាំក្លឹប Tottenham មិនឈ្នះពាន តែក្លឹបនេះស្ថិតក្នុងលំដាប់កំពូលទាំង៤ ក្នុងតារាងមានកៅអីប្រកួតបាល់ទាត់យូហ្វាឆេមពានលីក ជារៀងរាល់ឆ្នាំ។

(Photo : BBC)

លោក Pochettino បាននិយាយថា “ខ្ញុំសង្ឃឹមថា ខ្ញុំនឹងបន្តអាជីពនៅទីនេះ រយៈពេលយូរ ហើយបើអាចខ្ញុំនឹងបញ្ចប់អាជីពនៅទីនេះ’’។

លោកបានបន្តទៀតថា “ខ្ញុំចង់ផ្តោតអារម្មណ៍នៅទីនេះ ។ ខ្ញុំចង់ជួយក្លឹបឲ្យទទួលបានលទ្ធផលល្អ និងបង្កើតប្រវត្តិសាស្ត្រថ្មី”។

លោក Pochettino សង្ឃឹមថា នឹងប្រជែងជាមួយលោក ​Arsene Wenger អតីតគ្រូបង្វឹកក្លឹប ​Arsenal  ដែលដឹកនាំក្លឹបនេះអស់រយៈពេល២២ឆ្នាំ។

RELATED ARTICLES