យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលអន្តរជាតិ សម្រាប់ការសង្កេតស្រាវជ្រាវបាល់ទាត់ ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៧ ខែមករា ឆ្នាំ ២០១៩ បានឱ្យដឹងថា កីឡាករ Kylian Mbappe ត្រូវបានគេចាត់ទុកថា ជាកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត។
កីឡាករសញ្ជាតិបារាំង បានឈរកំពូលតារាងជាកីឡាករដែលមានតម្លៃខ្លួនថ្លៃ គឺប្រហែលជា២៧៨លានដុល្លារ។ របាយការណ៍ដដែលនោះ បានឱ្យដឹងទៀតថា ខ្សែប្រយុទ្ធ Harry Kane មានតម្លៃខ្លួនជាង២៥៥លានដុល្លារ ខណៈពេលដែលមិត្តរួមក្រុមរបស់ Kylian Mbappe កីឡាករ Neymar ឈរលំដាប់លេខ៣ មានតម្លៃខ្លួន២៥១លានដុល្លារ។

ដោយឡែក កីឡាករខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន Messi ឈរលំដាប់លេខរៀងទី៧ និង Ronaldo ដែលទើបផ្លាស់ទៅលេងនៅក្លឹប Juventus រដូវកាលនេះ ធ្លាប់មកដល់លេខរៀងទី១៩ ក្នុងតារាង។
របាយការណ៍នេះ បានធ្វើទៅលើតែកីឡាករចាប់ពី១០០លានដុល្លារឡើងលើ ដែលក្នុងនោះ កីឡាករ១៦នាក់ នៅក្របខណ្ឌអង់គ្លេសប្រឺមីញេលីក ៥នាក់, នៅព្រីមេរ៉ាលីហ្គា ៣នាក់, នៅអ៊ីតាលីស៊េរី A ២នាក់, នៅបារាំង D1 និងម្នាក់ មកពីក្របខណ្ឌអាល្លឺម៉ង់ ប៊ុនដេស្លីហ្គា៕