Loading...

ក្រោយ​ធ្លាក់​ចុះ ចំណូល​ប្រាសាទ​ព្រះវិហារ​ហក់​ឡើង

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០១៦​ | សេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 2:58 am

លទ្ធផល៦ខែ ដែលទើបបញ្ចប់មុននេះ បានបង្ហាញយ៉ាងច្បាស់ថា ចំនួនអ្នកទេសចរណ៍ក្នុងឆ្នាំ២០១៦នេះមានការឡើងនៅក្នុងតំបន់ទេសចរណ៍ប្រាសាទព្រះវិហារ។ យ៉ាងណាមិញ តួលេខដែលបានស្ទុះឡើង គឺដោយសារតែកាលពីឆ្នាំ២០១៥កន្លងទៅមានការធ្លាក់ចុះគួរអោយកត់សម្គាល់បើធៀបនឹងឆ្នាំ២០១៤ប៉ុណ្ណោះ។

យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានអះអាងថាឲ្យដឹងថា ចំនួនភ្ញៀវទេសចរបរទេសដែលបានទៅទស្សនាប្រាសាទព្រះវិហារក្នុងឆមាសទីមួយមុននេះ មានចំនួន ១១២៣៩នាក់ កើនឡើង ១៩,២៥ភាគរយ បើធៀបនឹងឆ្នាំ២០១៥។ ចំនួននេះ ក៏ឆ្លុះបញ្ចាំងពីការកើនឡើងនូវប្រាក់ចំណូលសម្រាប់តំបន់ទេសចរណ៍នៅលើភ្នំដងរែកមួយនេះ ដែលជួយអ្នកប្រកបអាជីវកម្មលក់ដូរ និងអ្នកបម្រើសេវាកម្មទេសចរណ៍ទាំងឡាយទទួលបានកំណើននៃប្រាក់ចំណូល។ បើទោះមិនទាន់មានការបញ្ជាក់ថាប្រាក់ចំណូលដែលទទួលបានពីការស្ទុះឡើងនៃតួលេខអ្នកទេសចរណ៍នៅ៦ខែដំបូងនេះ មានចំនួនប៉ុន្មាន ប៉ុន្តែផ្អែកតាមលំហូរនៃអ្នកទស្សនាគឺប្រាក់ចំណូលក៏មានទំហ៊ំទាប ឬខ្ពស់អាស្រ័យទៅតាមនឹងដែរ។ អ្នកទេសចរណ៍អន្តរជាតិភាគច្រើនត្រូវបានបញ្ជាក់ថា ជាជនបរទេសមកពីតំបន់អាស៊ី ជាពិសេសគឺជនជាតិចិន កូរ៉េ ជប៉ុន និងវៀតណាមជាដើម។ ក្រៅពីនោះគឺជនជាតិខ្មែរ ដែលជាអ្នកទៅកម្សាន្ត និងអ្នកស្រាវជ្រាវ ដោយរាប់បញ្ចូលទាំងនិស្សិតចុះកម្មសិក្សាផង។ តួលេខដែលបានបញ្ចេញដោយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានបន្តអោយដឹងថាទន្ទឹមនឹងការស្ទុះឡើងបើធៀបនឹងឆ្នាំ២០១៥ តំបន់ប្រាសាទព្រះវិហារនៅចន្លោះខែមករា ដល់ខែមិថុនា មានការធ្លាក់ចុះអ្នកទេសចរណ៍ខ្មែរជាងមុន ដោយពាក់កណ្ដាលឆ្នាំមុននេះ ទទួលបានតែ៤៣៤៨៤នាក់ប៉ុណ្ណោះ គឺធ្លាក់ចុះជាងរយៈពេលដូចគ្នាកាលឆ្នាំមុនរហូតដល់ ២៧,៤៥ភាគរយ។ អ៊ីចឹងហើយទើបគេមើលឃើញថាប្រាក់ចំណូលនៅក្នុងតំបន់ប្រាសាទព្រះវិហារមានកម្រិតខ្ពស់ជាងមុន ដោយសារតែមានកំណើនអ្នកទេសចរណ៍បរទេសដែលភាគច្រើនគឺមានការចំណាយខ្ពស់ក្នុងពេលដើរកម្សាន្តជាជាងភ្ញៀវក្នុងស្រុក។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ប្រចាំខេត្តព្រះវិហារធ្លាប់បានបញ្ជាក់ថា…………(មានត)

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

8c0f1f98-63ed-4615-b447-64e6d0be39b4

Phra-Vihar-Temple1