Loading...

រឹប​អូស​​ស្រា​បៀ​ Hoegaarden ​និង ​Leffe ​នាំ​ចូល​ខុស​ច្បាប់​ តាម​បណ្ដឹង​ក្រុម​ហ៊ុន​ទទួល​សិទ្ធិ​ចែក​ចាយ​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 5:09 am

ភ្នំពេញ ស្រាបៀរ Hoegaarden និង Leffe ជាច្រើនដប ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះចាប់ និងរឹបអូសស្រាបៀរទាំងពីរប្រភេទនេះ ក្រោយទទួលបណ្តឹងរបស់ក្រុមហ៊ុន Auskhmer Import Export Co., Ltd. ដែល ជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយ ស្រាបៀរទាំងពីរប្រភេទនេះ នៅក្នុងប្រទេសកម្ពុជា ។

ហេតុការណ៍ចុះទៅចាប់ និងរឹបអូសខាងលើនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦នេះ នៅហាងលក់ភេសជ្ជៈ « GOURMET» មានម្ចាស់ ជាជនជាតិបារាំង ស្ថិតតាមបណ្តោយផ្លូវប៉ាស្ទើរ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយប្រតិបត្ដិការចុះឆែឆេរខាងលើនេះ សមត្ថកិច្ចបានរកឃើញ ស្រាបៀរ Hoegaarden បានចំនួន ៩០ដប និងស្រាបៀរ Leffe បានចំនួន ២៥៨ដប ដែលហហាងនេះ បានតាំងលក់ ដោយពុំមានច្បាប់អនុញ្ញាត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងទៀតថា បន្ទាប់ពីចុះចាប់នៅហាង « GOURMET» កម្លាំងសមត្ថកិច្ច រួមជាមួយម្ចាស់ក្រុមហ៊ុន បានបន្តដំណើរចុះទៅឆែកឆេរនៅ ទីតាំងក្រុមហ៊ុនមួយកន្លែងទៀតស្ថិតនៅក្បែរសណ្ឋាគារអ៉ីនធើខន ក្នុងខណ្ឌចំការមន ៕

ស្រាទាំងពីរប្រភេទដែលឈ្មួញលួចនាំចូលខុសច្បាប់ ត្រូវសមត្ថកិច្ចឆែកឆឆេរឃើញ !
ស្រាទាំងពីរប្រភេទដែលឈ្មួញលួចនាំចូលខុសច្បាប់ ត្រូវសមត្ថកិច្ចឆែកឆឆេរឃើញ !