Loading...

ពល​រដ្ឋ​ប៉ះ​ទង្គិច​និង​ក្រុម​កញ្ញា​ធី ​សុវណ្ណថា​ និង​លោក ​ស្រី ​ចំរើន ​ខណៈ​ទៅ​ចូល​រួម​​បុណ្យ​សព​លោក​ កែម​ ឡី​

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:46 am

ភ្នំពេញ៖ នៅមុននេះបន្ដិច មានហេតុការណ៍ប៉ះទង្គិចមួយបានកើតឡើង ខណៈក្រុមកញ្ញា ធី សុវណ្ណថា និងលោកស្រី ចំរើន បានចូលទៅដាក់កម្រងផ្កា និងគោរពសពលោក កែម ឡី រួចត្រូវបានប្រជាពលរដ្ឋ ស្រែកឌឺដងឲ្យរហូតឈានដល់ការរុញច្រាន និងប៉ះទង្គិចគ្នាមួយប្រាវ តែមិនបណ្ដាលឲ្យនរណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយ ។

ប្រភពព័ត៌មានឲ្យដឹងថា មុនដំបូងគេឃើញកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានដឹកនាំសមាជិកក្រុមរបស់ខ្លួនទៅចូលរួមគោរពសពលោក កែម ឡី នៅវត្ដចាស់ ក្នុងទឹកដីខណ្ឌជ្រោយចង្វា ។ ខណៈដែលកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន ចូលទៅដល់កន្លែងតម្កល់សព ស្រាប់តែមានប្រជាពលរដ្ឋដែលមិនពេញចិត្ដនិងក្រុមកញ្ញា បានស្រែកឌឺដងដាក់ឲ្យ តែមិនបានរំខានដល់ការអុជធូប គោរពសពលោក កែម ឡី នោះទេ ។

ក្រោយពេលគោរពសពចប់សព្វគ្រប់ ក្រុមកញ្ញា ធី សុវណ្ណថា និងលោក ស្រី ចំរើន បានត្រឡប់ទៅវិញ ត្រូវក្រុមអ្នកមិនពេញចិត្ដ បានស្រែកជេរ ឌឺដង ផ្លែផ្កាឲ្យរហូតដល់មានការរុញច្រានគ្នាទៅវិញទៅមក ឈានដល់ការប៉ះទង្គិចតិចតួចដែរ តែមិនបណ្ដាលឲ្យនរណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយ ៕