Loading...

ខឹងប្តីហាមមិនឲ្យឈ្លោះជាមួយអ្នកជិតខាង រត់ទៅលោតទឹកព្រែកសម្លាប់ខ្លួន

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ | សន្ដិសុខសង្គម | | 0 | ម៉ោង 8:56 am

កំពត: ស្ត្រីម្នាក់រត់ទៅលោតទឹកព្រែកសម្លាប់ខ្លួន ខណ:ខឹងប្តីស្តីបន្ទោស កុំឲ្យឈ្លោះគ្នាជាមួយអ្នកជិតខាង ក្នុងពេលកំពុងមានជម្លោះគ្នានោះ។ ហេតុការណ៍រត់ទៅលោតទឹកព្រែក កើតឡើងកាលពីម៉ោង៩:៣០នាទីយប ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចមាត់ព្រែកកំពត មុខហាងខារ៉ាអូខេខូល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។

មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីរងគ្រោះ ឈ្មោះ សុត ធា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅផ្ទះជួល ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល។

មន្ត្រីដដែល បន្តថា ស្ត្រីរងគ្រោះក្រោយប្តីស្តីបន្ទោសឲ្យភ្លាម ក៏ដាច់ចិត្តរត់ទៅលោតទឹកព្រែក ដែលមានចម្ងាយពីផ្ទះជួលខាងលើ ប្រមាណ៤០ម៉ែត្រ បម្រុងសម្លាប់ខ្លួន តែមិនបណ្ដាលអោយគ្រោះថ្នាក់ដល់ជីវិតទេ ខណ:បានប្តីរត់ទៅតាមពីក្រោយជួយស្រង់ សង្គ្រោះទាន់ពេលវេលា បន្ទាប់មកបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកខេត្តកំពត៕