Loading...

ជនជាតិចិនដេកលក់ក្នុងរថយន្ត ដាស់ភ្ញាក់ច្រឡំជាន់ហ្គែរ បុករះម៉ូតូរថយន្តនិងសន្តិសុខ២នាក់រងរបួស

​ សុ វណ្ណារ៉ា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ | សន្ដិសុខសង្គម | | 0 | ម៉ោង 8:56 am

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ស្រវឹងដេកលង់លក់នៅក្នុងរថយន្តរបស់ខ្លួន ទាំងបញ្ឆេះម៉ាស៊ីនរថយន្តត្រូវបានប្រជាពលរដ្ធនាំគ្នាដាស់អោយភ្ញាក់ដឹងខ្លួន ស្រាប់តែច្រឡំជាន់ហ្គែរេចង្កូតឡើងឃឿនបុករះម៉ូតូចតចោលនៅមុខហាងសាច់អាំង២គ្រឿង ប៉ះរថយន្ត១គ្រឿង និងបុកសន្តិសុខ រងរបួសធ្ងន់២នាក់ ទើបធ្វើឲ្យរថយន្តបង្កក្រឡាប់ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១០យប់ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ១០៨៦ មុខភោជយនីដ្ឋានឆៀល ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សន្តិសុខដែលរងរបួសធ្ងន់ទាំង២នាក់

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសជនជាតិចិនខាងលើ ស្រវឹងដេកនៅក្នុងរថយន្តម៉ាកLexus470 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2P-8535 ចតក្នុងទិសដៅពីលិចទៅកើត ក្រោយមកក៏មានប្រជាពលរដ្ធទៅគោះរថយន្តអោយភ្ញាក់ លុះដល់ពេលភ្ញាក់ ស្រាប់តែបុរសជនជាតិចិនភ្ញាក់ដឹងខ្លួន ច្រឡំជាន់ហ្គែររថយន្តបន្ថែមល្បឿនទៅមុខជ្រុលបុកម៉ូតូរបស់ភ្ញៀវនៅហាងសាច់អាំងពន្លឺពេជ្រ ១គ្រឿង ហើយរថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅបុកសន្តិសុខភោជនីយដ្ឋាន ឆៀល ម្នាក់ដែលកំពុងតែរ៉ឺយែរថយន្ត បណ្តាលឲ្យរងរបួសធ្លាយពោះ ហើយរថយន្ត

ម៉ូតូដែលរងការខូចខាត

មិនទាន់អស់ល្បឿន បានបើកទៅមុខប្រមាណជា១០០មែត្រ ទើបជ្រុលទៅបុកម៉ូតូ២គ្រឿងរបស់ភ្ញៀវ ម៉ាក Air Black ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1L-3222 និងមួយគ្រឿងទៀត ម៉ាក Click ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1Q-0508 បណ្ដាលឲ្យម៉ូតូខ្ទាតទៅត្រូវសន្តិសុខរបស់ហាងរស្មីពន្លឺពេជ្រ បណ្ដាលឲ្យរងរបួសបាក់កជើងខាងឆ្វេង ហើយ

រថយន្តដែលរងកាខូចខាត

រថយន្តបានបន្តទៅបុកគូទរថយន្តកាមរីហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M 5891 មួយគ្រឿងទៀត ដែលចតទុកចោលនៅក្បែរហាងរស្មីពន្លឺពេជ្រ បណ្ដាលឲ្យរងការខូចខាតផ្នែកខាងក្រោយ ទើបរថយន្តបង្កក្រឡាប់ផ្ងារជើង ដោយសារតែម្ចាស់ស្រវឹងស្រាជ្រុលពេក ទើបដេកសន្លប់ឈឹងនៅក្នុងរថយន្តទាំងរថយន្តក្រឡាប់ភីងមិនដឹងខ្លួនបន្តិចសោះ ។

បុរសជនជាតិចិនដែលដេកក្នុងរថយន្តកំពុងក្រឡាប់

ជនជាតិចិនសន្លប់នៅក្នុងរថយន្តនោះត្រូវបានសមត្ថកិច្ចសមត្ថកិច្ច និងប្រជាពលរដ្ធនាំគ្នាវាយកញ្ចក់ ដើម្បីយកអ្នកបើកបរចេញមកក្រៅ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាសន្តិសុខ ក៏ដូចជាអ្នកបើករថយន្តបង្កជនជាតិចិន បានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តបង្កនិងសម្ភារៈខូចខាត ត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសហការជាមួយជំនាញចរាចរណ៍ក្រុង វាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ក្រុង រងចាំការដោះស្រាយនៅពេលក្រោយ៕