Loading...

ខាត់ស្បែកដោយទឹកឃ្មុំនិងប្រេងអូលីវ

​ សុ វណ្ណារ៉ា​​ | ថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០១៧​ | សម្រស់ | | 0 | ម៉ោង 6:46 am

ស្ត្រីដែលចង់បានស្បែកមុខស្អាត មានសំណើម ត្រូវថែទាំឱ្យបានល្អ ជាពិសេស ត្រូវជម្រុះកោសិកាស្បែកងាប់ចេញ ដើម្បីឱ្យស្បែកសស្អាត និងទន់ ភ្លឺរលោង។ វិធីគឺគ្រាន់តែយកប្រេងអូលីវ ៣ស្លាបព្រាបាយ ចាក់ដាក់ក្នុងចាន រួចថែមទឹកឃ្មុំ ២ស្លាបព្រាបាយ និងដាក់ស្ករស (ជាស្ករអំពៅ ប្រភេទក្រហម) ២ស្លាបព្រាបាយ កូរលាយបញ្ចូលគ្នា ហើយលាបលើផ្ទៃមុខឱ្យសព្វ ហើយធ្វើការដុសខាត់ស្បែកមុខថ្នមៗរយៈពេល១វិនាទី ដោយចៀសវាង ស្បែកបរិវេណភ្នែក រួចលាងទឹកឱ្យស្អាត។

គួរខាត់ស្បែកមុខ អំឡុងពេលយប់ និងធ្វើ ១សប្តាហ៍ម្តង៕