Loading...

កំពុងអង្គុយឱប​ថើបគ្នា​កន្លែងស្ងាត់ ចោរភ្ជង់ប្លន់​យកម៉ូតូ​ទៅ​បាត់

​ ង៉ែត ជិនបុត្រ​​ | ថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០១៧​ | ព័ត៌មានជាតិព្រឹត្តិការណ៍សង្គម | | 0 | ម៉ោង 1:47 am

គូសង្សារបាននាំគ្នាទៅអង្គុយឱបថើបគ្នានៅកន្លែងងងឹត ហើយស្ងាត់ ស្រាប់តែមានជនសង្ស័យ​៣នាក់មកដល់ធ្វើជាខ្ចីទូរស័ព្ទ​ រួចហើយដកដាវ​គំរាមកាប់​ប្លន់យកម៉ូតូហុងដាឌ្រីម​យកទៅ​លាក់​ទុកនៅដីឡូត៍មួយកន្លែង ក៏ត្រូវសមត្ថកិច្ចរកឃើញ​បានមកវិញហេតុការណ៍នេះ​​កើត​ឡើង​នៅវេលាម៉ោង៩យប់ ថ្ងៃទី២៩ មករា ២០១៧ ស្ថិតនៅចំណុចដីវាលខាងលិចរបង​រោងចក្រ​កា-​ណា​ឌីយ៉ា ក្រោយរោងទឹកត្នោតជូរ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឈឿន ឈីន អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់​​​នៅ​ផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ​មានស្រុកកំណើតនៅភូមិពពាយ ឃុំទ្រា ស្រុក​ស្ទោង ខេត្ត​កំពង់ធំ និងនារីជាគូស្នេហ៌មានឈ្មោះធួរ  លែន អាយុ១៨​ឆ្នាំ មុខរ​បរកម្ម​ររោងចក្រ ​ស្នាក់​នៅ​ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ មាន​ស្រុកកំណើតនៅជាមួយ​គ្នា រីឯម៉ូតូដែល​ជន​​សង្ស័យប្លន់​យក​​ទៅបាត់ម៉ាកហុងដាឌ្រីម ​ស៊េរី២០១៧ ពណ៍ខ្មៅពាក់ស្លាកលេខ កំពង់​ធំ 1I-3080 ។ ចំ-​ណែកជនសង្ស័យមានគ្នា៣នាក់ប្រដាប់ដោយដាវមួយដើម  មិនស្គាល់អត្ត​សញ្ញា​ណ រត់គេច​ខ្លួនក្រោយពេលកើតហេតុ។​

តាមសម្តីពីជនរង​​គ្រោះ​បាន​ឲ្យ​ដឹងថា កន្លងមករូបគេនិងសង្សារតែងតែនាំគ្នាទៅអង្គុយ​សា​សង​ឱបថើបនៅចំណុចកើតហេតុខាងលើ ដែលជាកន្លែងស្ងាត់ នៅមុនពេលកើតហេតុ ខ្លួនជាមួយ​និងសង្សារបានទៅអង្គុយលេងសាសងឱបថើបគ្នាផ្អែមល្ហែមដូចសព្វដង ស្រាប់​តែ​លេចមុខ​ជន​សង្ស័យ៣នាក់ដើរមកក្បែររួចបានសុំខ្ចីទូរស័ព្ទរបស់ខ្លួន តែខ្លួនបាន​ប្រាប់ថា​ទូរ​ស័ព្ទ​អស់ទឹក​ប្រាក់​ហើយ ភ្លាមនោះជនសង្ស័យបានដកដាវមកគំរាមកាប់​ប្លន់យកម៉ូតូ ដោយ​ជន​​រង​គ្រោះ​ភ័យខ្លាច ​ក៏ប្រគល់សោម៉ូតូទៅជនសង្ស័យហើយជនសង្ស័យបានជិះម៉ូតូចេញទៅបាត់ទៅ។

ក្រោយ​កើត​ហេតុជាង​មួយម៉ោងទើបជនរងគ្រោះតាំងអារម្មណ៍បានទៅប្តឹងនគរបាល​ប៉ុស្តិ៍​ចោម​ចៅឲ្យជួយអន្តរាគមន៍ ។

ក្រោយពេលកើតហេតុសមត្ថកិច្ច​បាន​នាំជនរងគ្រោះទៅចង្អុលបង្ហាញ​កន្លែងកើតហេតុ និង​ប្រាប់​ពីផ្លូវដែលជនសង្ស័យជិះចេញ ទើបសមត្ថកិច្ចក្តាប់បានក៏នាំជនរង​គ្រោះទៅដីឡូត៍​មាន​ព្រៃមួយកន្លែងស្ថិតនៅក្រោយភូមិគោកចំបក់ ពីព្រោះកន្លែងដីឡូត៍នេះ​ ពីមុនមានជន​សង្ស័យ​ធ្វើសកម្មភាពប្លន់កន្លងមកនិថធ្លាប់យកវត្ថុតាងយកទៅលាក់ទុកទីនោះ លុះ​ដល់​សមត្ថកិច្ចនាំ​ជនរងគ្រោះទៅពិនិត្យមើល ក៏ស្រាប់តែឃើញម៉ូតូដែលក្រុមជនសង្ស័យធ្វើសកម្មភាពមុនេះ​ដែលជារបស់ជនរងគ្រោះទៅលាក់ទុកទីនោះមែន ដោយយកមែកឈើគ្របពីលើម៉ូតូ។

ក្រោយពេលរកម៉ូតូឃើញវិញ សមត្ថកិច្ចបាននាំយកម៉ូតូទៅរក្សាទុកនៅផ្នែកជំនាញព្រហ្ម
ទណ្ឌខណ្ឌពោធិ៍សែនជ័យ ។ ចំណែកជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរ​បាលចោមចៅ ដើម្បីកំណត់មុខសញ្ញា ចាប់យកមកផ្តន្ទាទោសទៅតាមច្បាប់៕