Loading...

យន្តហោះដឹកអ្នកដំណើរល្បឿនលឿននឹងសាកល្បងហោះហើរចុងឆ្នាំ

​ dara chan​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០១៧​ | វិទ្យាសាស្រ្ដ និងស្រាវជ្រាវ | | 0 | ម៉ោង 8:07 am

យន្តហោះដឹកអ្នកដំណើរល្បឿនលឿនថ្ងៃអនាគត នឹងបង្ហាញរូបរាង​ជាសាធារណៈនៅក្នុងការសាកល្បងហោះហើរលើកដំបូងរបស់ខ្លួននាចុង​ឆ្នាំនេះ។ ថ្មីៗនេះ Boom Supersonic ជាក្រុមហ៊ុនផលិតថ្លែងថា ខ្លួនទើប​ទទួលបានមូលនិធិ៣៣លានដុល្លារអាមេរិក ដើម្បីដំណើរការផលិតយន្តហោះគំរូដើមម៉ាក XB-1។

ដោយទទួលបានការគាំទ្រពីមហាសេដ្ឋី រីឆាដ ប៊្រែនសុន យន្តហោះ XB-1 ដែលមានរហ័ស្សនាម Baby Boom នឹងប្រែក្លាយមុខមាត់ថ្មីនៃការធ្វើដំណើរក្នុងលំហអាកាស ដ្បិតវាជាយន្តហោះស៊ីវិលដែលមានល្បឿនលឿនគ្មានគូប្រៀប។

យោងតាមក្រុមហ៊ុនផលិតឱ្យដឹងថា ខ្លួននឹងចំណាយប្រាក់ជាង២០០លានដុល្លារ ដើម្បីផលិតបាន XB-1 មួយគ្រឿង។ មានតួខ្លួនប្រវែង ៥២ម៉ែត្រ XB-1 អាចដឹកអ្នកដំណើរតាមកម្រិតស្តង់ដារបាន៤៥នាក់ និងអាចដាក់លើសស្តង់ដារដល់៥៥នាក់។ លក្ខណៈពិសេសផ្សេងទៀត រួមមាន បុគ្គលិកបម្រើ៤នាក់ អ្នកបើកបរ២នាក់ ប្រវែងស្លាប១៨ម៉ែត្រ បង្គន់អនាម័យចំនួន២ និងល្បឿន២៣៣៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចហោះបានចម្ងាយ៨៣០០គីឡូម៉ែត្រដោយឥតឈប់។ ពីទីក្រុងឡុងដ៍ទៅដល់ក្រុងញូវយ៉ក XB-1 ប្រើពេលត្រឹម៣ម៉ោងកន្លះប៉ុណ្ណោះ។ គេរំពឹងថា យន្តហោះប្រភេទថ្មីនេះ នឹងបម្រើសេវាកម្មដឹកជញ្ជូនតាមលំហអាកាសជាផ្លូវការនៅឆ្នាំ២០២០៕