Loading...

កម្ពុជា ស្នើចិន ជួយជំរុញទុន សាងសង់ផ្លូវល្បឿនលឿន

​ Seyha Hem​​ | ថ្ងៃអង្គារ ទី៣ ខែតុលា ឆ្នាំ២០១៧​ | ព័ត៌មានជាតិសេដ្ឋកិច្ចជាតិ | | 0 | ម៉ោង 2:38 am

ប្រទេសកម្ពុជាដែលកំពុងតែមានមហិច្ឆតាក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបានស្នើដល់ប្រទេសចិន ឱ្យជួយក្នុងការជំរុញទុនសម្រាប់ធ្វើផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ
ដើម្បីសម្រួលទៅដល់ការងារដឹកជញ្ជូននិងការធ្វើដំណើរកាន់តែមានលក្ខណៈងាយស្រួលនៅពេលអនាគត ខាងមុខ… ។
កាលពីសប្តាហ៍មុន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋ
មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់ប្រទេសមហាយក្សចិនឱ្យជួយធ្វើការជំរុញទុនសម្រាប់ការអភិវឌ្ឍន៍ផ្លូវល្បឿនលឿននៅក្នុងប្រទេសកម្ពុជា ដើម្បីបម្រើទៅដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។


ថ្លែងក្នុងជំនួបជាមួយលោក លីវ ឃុនសាន សមាជិកអចិន្ត្រៃយ៍ការិយាល័យនយោបាយមជ្ឈិមបក្សកុ ម្មុយនីស្តចិនកាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៧នៅវិមានសន្តិភាពក្នុងរាជធានីភ្នំពេញសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែនបានមានប្រសាសន៍ថា ការរីកចម្រើនរបស់ប្រទេសកម្ពុជា គឺមិនអាចកាត់ផ្តាច់ពី មិត្តចិនបានឡើយហើយតាមរយៈនេះកម្ពុជាសុំស្នើដល់ភាគីចិនឱ្យជួយជំរុញទុនសម្រាប់ការអភិវឌ្ឍន៍ក្នុង
ការធ្វើផ្លូវល្បឿនលឿន ផ្លូវគមនាគមន៍ជាតិ និងព្រលានយន្តហោះអន្តរជាតិនៅក្នុងខេត្តសៀមរាប។
សម្តេចបានមានប្រសាសន៍បន្តទៀតថា ការអភិវឌ្ឍន៍នៃបណ្តាផ្លូវទាំងអស់ខាងលើនេះនឹងជួយបម្រើ
ទៅដល់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ពីព្រោះថាផ្លូវ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ក្នុងការ ជំរុញឱ្យមានការរីកចម្រើនសម្រាប់ប្រទេសកម្ពុជានាពេលអនាគតខាងមុខ។


សូមបញ្ជាក់ថា ប្រទេសកម្ពុជានាពេលកន្លងមក បានលើកឡើងនូវគម្រោងនៃការស្ថាបផ្លូវល្បឿន លឿនចំនួនពីរខ្សែ ក្នុងនោះខ្សែទី១តភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះត្រង់ទៅកាន់ខេត្តព្រះសីហនុធ្វើឡើងក្រោ មជំនួយរបស់ប្រទេសចិន និងខ្សែទី២ តភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះត្រង់ទៅកាន់ទីក្រុងហូជីមិញប្រទេស វៀតណាមធ្វើឡើងក្រោមជំនួយរបស់ប្រទេសជប៉ុន។
កាលពីឆ្នាំ២០១៥ លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឱ្យ ដឹងថា ផ្លូវល្បឿនលឿនដែលកម្ពុជាគ្រោងធ្វើក្នុងការតភ្ជាប់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុ
មានប្រវែងសរុបប្រមាណជា១៩០គីឡូម៉ែត្រនោះ នឹងត្រូវចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ អស់ប្រមាណជា១,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។


ផ្អែកតាមលោកលឹម ស៊ីដេនីន គម្រោងផ្លូវល្បឿនលឿននេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាត ឱ្យក្រុមហ៊ុនសាជីវកម្មផ្លូវថ្នល់ចិនជាអ្នកសិក្សា និងសាងសង់ ហើយបើសិនជាពុំមានអ្វីមករាំងស្ទះទេនោះ កម្ពុជានឹងអាចអនុវត្តគម្រោងនេះបានដោយមានថេរៈវេលានៃការសាងសង់យ៉ាងតិចចំនួន៤ឆ្នាំទើបអាច ហើយរួចរាល់ជាស្ថាពរបាន។
គួររំលឹកថា ផ្លូវល្បឿនលឿន ដែលរាជរដ្ឋាភិបាលកម្ពុជាចង់ឱ្យប្រទេសមហាយក្សចិនជួយជំរុញទុន ក្នុងការអភិវឌ្ឍន៍នេះ នឹងជួយួធ្វើឱ្យចរាចរទៅមករវាងរាជធានីភ្នំពេញ និងខេត្តដែលមានកំពង់ផែសមុទ្រ ដ៏ធំមួយនេះចំណាយពេលវេលាកាន់តែខ្លីហើយនឹងមានសុវត្ថិភាព ពីព្រោះផ្លូវនេះគ្មានអ្វីឆ្លងកាត់ដូចជាផ្លូវ ធម្មតាទេ។ ផ្លូវល្បឿនលឿននេះនឹងជួយបង្កើននូវចរាចរណ៍នៃការដឹកជញ្ជូនជារបៀងសេដ្ឋកិច្ចសង្គមមួយ សម្រាប់ការនាំចេញនាំចូលទំនិញកាន់តែមានលក្ខណៈងាយស្រួល។


ផ្អែកតាមគម្រោងដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការបង្ហាញកាលពីពេលកន្លងទៅ ឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុដែលមានប្រវែងសរុបប្រមាណ១៩០គីឡូម៉ែត្រនេះនឹងយក របៀងតាមផ្លូវជាតិលេខ៤ធ្វើជាការកំណត់នូវខ្សែផ្លូវថ្មីហើយផ្លូវល្បឿនលឿននេះមានទទឹង២៥ម៉ែត្រចែក ចេញជា៤គន្លងសម្រាប់ឱ្យរថយន្តអាចបើកបានពីរទៅនឹងពីរមក។
ប្រទេសកម្ពុជា ដែលមានមហិច្ឆតាក្នុងការអភិវឌ្ឍន៍ប្រព័ន្ធផ្លូវថ្នល់ ក្នុងមួយឆ្នាំៗបានចំណាយប្រាក់ អស់រាប់រយលានដុល្លារសហរដ្ឋអាមេរិកនៅក្នុងការស្ថាបនាផ្លូវនានា ដែលតភ្ជាប់ពីខេត្តមួយទៅខេត្ត មួយ ដើម្បីសម្រួលដល់ការធ្វើដំណើរ ដឹកជញ្ជូន និងផ្លាស់ប្តូរផលិតផលហើយទៅមុខទៀតគេនឹងធ្វើការអភិវឌ្ឍ ន៍ផ្លូវល្បឿនលឿនវិញម្តង ដើម្បីរត់ឱ្យទាន់ការរីកចម្រើនរបស់តំបន់ និងអន្តរជាតិ ក្រោមក្តីសង្ឃឹមនៃការ ជួយគាំទ្រផ្នែកហិរញ្ញវត្ថុពីប្រទេសមហាមិត្តចិន។


យោងតាមរាជរដ្ឋាភិបាលកម្ពុជា គិតត្រឹមឆ្នាំ២០១៧នេះ ប្រទេសកម្ពុជាបានទទួលជំនួយពីមិត្តចិន មានទឹកប្រាក់សរុបប្រមាណជាង៤,៨ពាន់លានដុល្លារសហរដ្ឋអាមេរិកហើយក្នុងនោះជំនួយមួយភាគធំត្រូវ បានគេឱ្យដឹងថា តម្រង់ និងផ្តោតជាសំខាន់ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធស្ពាន ថ្នល់នេះឯង។
កាលពីពេលកន្លងទៅ ក្រុមហ៊ុនវិទ្យាស្ថានជាតិរបស់ចិនបានផ្តល់ជាជំនួយឥតសំណង ដោយថវិកា របស់គេផ្ទាល់តែម្តងជួយទៅលើការធ្វើផែនការមេក្នុងការអភិវឌ្ឍន៍ផ្លូវល្បឿនលឿន ក្នុងនោះឆ្នាំ២០១៤-២០២០ធ្វើការសិក្សាលើផ្លូវភ្នំពេញក្រុងព្រះសីហនុ ភ្នំពេញបាវិត ភ្នំពេញសៀមរាប ភ្នំពេញកំពង់ឆ្នាំង និងផ្លូវវាងទីក្រុងភ្នំពេញ…៕