Loading...

ស្លាប់38 បាត់ខ្លួន50នាក់ ក្នុងហេតុការណ៍គ្រោះទឹកជំនន់នៅជប៉ុន

​ សុ វណ្ណារ៉ា​​ | ថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១៨​ | ព័ត៌មានអន្តរជាតិ | | 0 | ម៉ោង 17:30 pm

ទឹកជំនន់នៅជប៉ុន យ៉ាងហោចណាស់ មនុស្ស27នាក់ បានស្លាប់បាត់បង់ជីវិត នឹង47នាក់ កំពុងបាត់ខ្លួននៅក្នុងគ្រោះទឹកជំនន់ ភាគកណ្តាលប្រទេសជប៉ុន កាលពីថ្ងៃសៅរ៍ ទី07 ខែកក្កដា ឆ្ន្នាំ2018 កន្លងទៅនេះ។

ប្រភពពីទូរទស្សន៍ជប៉ុន NHK បានផ្សាយថា ទឹកជំនន់កំពុងវាយប្រហារនៅលើកោះសំខាន់ៗ នៅភាគកណ្តាល និងខាងលិចរបស់ប្រទេសជប៉ុន ដែលបណ្តាលឱ្យមនុស្សច្រើនជាង 1/6លាននាក់ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។

ប្រភពពីទូរទស្សន៍ដដែលនោះ បានឱ្យដឹងទៀតថា ក្នុងចំណោមអ្នកស្លាប់មានបុរសម្នាក់ បានធ្លាក់ពីលើស្ពានចូលទៅក្នុងស្ទឹង នៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ខណៈដែលបុរសវ័យ77 ឆ្នាំម្នាក់ នៅទីក្រុងតាកាស៊ីម៉ា ចម្ងាយ51គីឡូម៉ែត្រ ភាគខាងកើតទីក្រុងតូក្យូ ត្រូវបានទឹកនាំយកចូលទៅក្នុងប្រឡាយ ខណៈពេលដែលគាត់កំពុងតែធ្វើការប្រមូលរបស់របរ។ ក្រៅពីអ្នកស្លាប់នឹងបាត់ខ្លួនមនុស្ស5នាក់ផ្សេងទៀត  កំពុងរងរបួសធ្ងន់ធ្ងរ ដោយសារតែការបាក់ដីសង្កត់។

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានព្រមានឱ្យប្រជាពលរដ្ឋជប៉ុន ប្រុងប្រយ័ត្នដោយសារតែកម្ពស់ទឹកភ្លៀង នឹងខ្យល់ព្យុះ ការហូរបាក់ដីនៅតែបន្តវ្តាយប្រហារ។ គ្រោះទឹកជំនន់នេះបានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជប៉ុន ជាង3លាននាក់។ ផ្លូវថ្នល់ ស្ពាន និងអគ្គិសនី ត្រូវបានកាត់ផ្តាច់ ខណៈការធ្វើចរាចរណ៍ដឹកជញ្ជូន ក៏ត្រូវផ្អាកសកម្មភាពដែរ៕