Sunday, July 20, 2025
Homeព័ត៌មានជាតិយាយចុះមកហូបបាយ រន្ធត់ចិត្តឃើញចៅស្រីត្រូវប្រុស...

យាយចុះមកហូបបាយ រន្ធត់ចិត្តឃើញចៅស្រីត្រូវប្រុស…

ខេត្តកំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ក្មេងស្រីម្នាក់ ត្រូវតាយាយទុកឱ្យនៅចាំកន្លែងស្នាក់នៅក្នុងដ្ឋាន រួចក៏ចេញទៅធ្វើការសំណង់អស់ លុះថ្ងៃត្រង់ស្ត្រីជាជីដូន វិលត្រឡប់មកហូបបាយវិញ ក៏ប្រទះឃើញចៅស្រីរបស់ខ្លួន ត្រូវជនល្មោភកាមម្នាក់កំពុងចាប់រំលោភ ទើបស្រែកឆោឡោ ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ចាប់អូសកជនល្មោភកាមយកទៅចាត់ការតាមច្បាប់ បានកើតឡើងនៅចំណុចរោងស្នាក់នៅរបស់កម្មករ ស្ថិតក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

ជនសង្ស័យល្មោភកាម មានឈ្មោះភឿន ប៊ុនថាន់ ហៅម៉ៅ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ធ្វើការ និងស្នាក់នៅក្នុងការដ្ឋានសំណង់កើតហេតុខាងលើ។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះថ.ស.វ.រ អាយុ៣ឆ្នាំ  រស់នៅក្នុងបន្ទុកតាយាយ ដែលជាកម្មករសំណង់នៅក្នុងការដ្ឋានខាងលើ។

តាមប្រភពបានឱ្យដឹងថា ពេលយាយក្មេងស្រីរងគ្រោះឃើញសភាពបែបនេះ គាត់ក៏បានស្រែកហៅប្តីឱ្យមួយចាប់ ជនសង្ស័យជាប់ រួចក៏ប្រគល់ទៅឱ្យសមត្ថកិច្ច។ ចំណែកគាត់បាននាំចៅស្រីទៅព្យាបាលនៅមន្ទីរពេទ្យត្រពាំងក្រឡឹង រួចទើបទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ដើម្បីឱ្យជួយអន្តរាគមន៍ និងចាត់ការជនសង្ស័យតាមច្បាប់។

ក្រោយពីទទួលពាក្យបណ្តឹងរួចមក កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យខាងលើ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES