Monday, July 21, 2025
Homeព័ត៌មានជាតិបើកប្រតិបត្តិការបំបែកសំបុកម្តងនេះ សុទ្ធតែស្រីៗតែម្តង

បើកប្រតិបត្តិការបំបែកសំបុកម្តងនេះ សុទ្ធតែស្រីៗតែម្តង

ខេត្តព្រះសីហនុ ៖ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ សំបុកពេស្យាចាចំនួន៣កន្លែង ដែលធ្វើអាជីវកម្មដោយក្រុមជនជាតិចិន និងដំណើរការយ៉ាងរលូននៅកណ្តាលក្រុង ព្រះសីហនុ ត្រូវបានកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បើក ប្រតិបត្តិការចុះបង្ក្រាបដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន៣៨នាក់ បានធ្វើឡើងនៅចំណុចភ្នំខៀវ ស្ថិតក្នុងភូមិ០១ សង្កាត់លេខ០២ ក្រុងព្រះសីហនុ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣៨នាក់ ក្នុងនោះមានជនជាតិចិនចំនួន ២៣នាក់ (ប្រុស១១នាក់) និងស្ត្រីជនជាតិថៃ ចំនួន១៥នាក់។

តាមប្រភពពីមន្ត្រីនគរបាលប្រឆាំងបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យ ដឹងថា ដោយយោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងការិយាល័យប្រឆាំងបទល្មើស ជួញដូរមនុស្ស ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល សង្កាត់លេខ០២ រួមជាមួយកម្លាំងអន្តរាគមន៍ បានធ្វើការឆ្មក់ចូលទីតាំងជួញដូរផ្លូវភេទ ចំនួន៣ទីតាំង ដែលជារបស់ជនជាតិចិន។

ប្រភពដដែលបន្តថា ជាលទ្ធផល ប្រតិបត្តិការខាងលើ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័ចំនួន៣៨នាក់ ក្នុងនោះមានប្រុសចំនួន១១នាក់ និងបានរកឃើញវត្ថុតាងមួយចំនួន ដែលបានបំរើឱ្យបទល្មើសខាងលើ ដូចជា ស្រោមអនាមយ័ប្រើប្រាស់រួចហើយ និងស្រោមអនាម័យមិនទាន់ប្រើជាច្រើនផងដែរ។

ប្រភពខាងលើ បញ្ជាក់ថា ចំពោះមេក្លោងក្នុងបទល្មើសជួញដូរផ្លូវភេទនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញា ដើម្បីឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត បើទោះជាបុរសជនជាតិចិនដែលនគរបាលបានឃាត់ខ្លួនទាំង១១នាក់នោះ ពុំទាន់ឆ្លើយសារភាព យ៉ាងណាក្តី៕

RELATED ARTICLES