Monday, July 21, 2025
Homeព័ត៌មានជាតិចុចទូរស័ព្ទពេលកំពុងដោតថ្ម ផ្ទុះដាច់ដៃមន្ត្រីសុីម៉ាក នៅបាត់ដំបង

ចុចទូរស័ព្ទពេលកំពុងដោតថ្ម ផ្ទុះដាច់ដៃមន្ត្រីសុីម៉ាក នៅបាត់ដំបង

បុរសម្នាក់ដែលជាមន្ត្រីបម្រើការនៅអគ្គនាយក​មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក) ត្រូវបានក្រុមគ្រូពេទ្ត ខណៈដែលលោកបានរងរបួសធ្ងន់ធ្ងរ នៅពេលលោកបានប្រើប្រាស់ទូរស័ព្ទបណ្ដើរ​ កំពុងសាកថ្មបណ្ដើរ​ ដោយប្រើឆ្នាំងសាក​ដែលគ្មានគុណភាព​ តម្លៃ២៥០០រៀល ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យយោធភូមិភាគ៥ (ព២) ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅផ្ទះជួលមួយកន្លែង ក្រុមទី៤ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មន្ត្រីដែលរងរបួសក្នុងហេតុការណ៍ផ្ទុះទូរស័ព្ទនេះ មានឈ្មោះសោម​ សុជាតិ​ ប្រធានគំរោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការដោយសារមីន នៅខេត្តបាត់ដំបង​។

តាមប្រភពព័ត)មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញលោកសោម​ សុជាតិ​ កំពុងលេងទូរស័ព្ទ ពេលដែកកំពុងសាកថ្ម ស្រាប់តែឮសំឡេងផ្ទុះ ក៏នាំគ្នាទៅមើលឃើញជនរងគ្រោះបានរងរបួសធ្ងន់ ចំដៃខាងឆ្វេង ឈាមហូរស្រោច គួរឲ្យរន្ធត់។ ពេលនោះ ក្រុមការងារនិងប្រជាពលរដ្ឋបានលើកជនរងគ្រោះនាំទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។

ប្រភពបានឲ្យដឹងថា ពេលទៅដល់មន្ទីរពេទ្យ ដោយមានសភាធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានសម្រេចកាត់ដៃម្ខាង គឺប្រអប់ដៃធ្វេង​ (ដល់កដៃ) ដើម្បីព្យាបាលជនរងគ្រោះឲ្យរួចផុតពីអាយុជីវិត។

លោកប៉ាង ហៀង អធិការនគរបាលក្រុងបាត់ដំបង ប្រាប់ឱ្យដឹងថា នៅក្រុងបាត់ដំបង ពិតជាកើតឡើងនូវហេតុការណ៍នោះមែនទៅលើមន្រ្តីដោះមីនម្នាក់នៅអង្គភាពស៊ីម៉ាក បានជួលផ្ទះគេស្នាក់នៅដែល ម្ចាស់ផ្ទះមានឈ្មោះ ពេជ្រ ស្រីនិត។

លោកអធិការប្រាប់ឱ្យដឹងទៀតថា ហេតុការណ៍នេះវាកើតឡើងដោយខ្លួនឯង ខណៈដែលជនរងគ្រោះយកឆ្នាំងសាកទូរស័ព្ទទៅដោតព្រីភ្លើង ក៏បណ្តាលឱ្យផ្ទុះឆ្នាំងសាកទូរស័ព្ទនោះតែម្តង បណ្តាលឱ្យការដាច់ប្រអប់ដៃឆ្វេងភ្លាមៗ។ ជនរងគ្រោះបច្ចុប្បន្នកំពុងស្ថិតនៅសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធានយោធភូមិភាគ៥ (ព២)។

ដោយឡែក ក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ឯកឧត្តម​ ហេង​ រតនា​ អគ្គនាយក​មជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក) ក៏បានបង្ហោះសារសោកស្តាយ ចំពោះហេតុការណ៍ដ៏រន្ធត់នេះថា​ “សូមសំដែងនូវការសោកស្តាយចំពោះ​ លោក​សោម​ សុជាតិ​ ដែលជាប្រធានគំរោងបោសសំអាតមីន និងជួយសង្គ្រោះជនពិការដោយសារមីននៅខេត្តបាត់ដំបង​ ដែលត្រូវរងរបួសពិការប្រអប់ដៃធ្វេង​ (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ័​ ជាទូរសព្ទ័ប្រភេទIPhone។ នេះគឺរឿងមិនគួរឲ្យជឿទាល់តែសោះ​ ព្រោះកម្លាំងផ្ទុះខ្លាំង​ ទើបកំទេចប្រអប់ដៃទាំងមូល​ របួសខ្លួន​ និងកផងដែរ”៕

RELATED ARTICLES