Monday, July 21, 2025
Homeព័ត៌មានជាតិកណ្តាប់ដៃដែកលោកស្នងការ ឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣០០នាក់ ក្នុងក្លឹបកម្សាន្តរ៉ុក

កណ្តាប់ដៃដែកលោកស្នងការ ឃាត់ខ្លួនមនុស្សប្រុសស្រីជាង៣០០នាក់ ក្នុងក្លឹបកម្សាន្តរ៉ុក

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ឆ្មក់បង្ក្រាបករណីគ្រឿងញៀន  ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុបជាង៣០០នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនប្រភេទ នៅក្នុងក្លឹបកម្សាន្តមួយ កណ្តាលរាជធានីភ្នំពេញ។

ប្រតិបត្តិការឆ្មក់បង្ក្រាបករណីគ្រឿងញៀនខាងលើនេះ ធ្វើឡើងកាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចបរិវេណមជ្ឈមណ្ឌលកម្សាន្តរ៉ុក (Rock) នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការឆ្មក់បង្ក្រាបករណីគ្រឿងញៀនទាំងកណ្តាលរាត្រីខាងលើនេះ មានការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្រិតធ្ងន់ កម្លាំងនគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៀតផង។

លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា មនុស្សដែលត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្នសរុប មានចំនួន៣១២នាក់ ដែលជាបុគ្គលិក និងអ្នកពាក់ព័ន្ធនៅក្នុងមជ្ឈមណ្ឌលកម្សាន្តរ៉ុក ក្នុងខណ្ឌចំការមន។

បច្ចុប្បន្នមនុស្សដែលឃាត់ខ្លួន ត្រូវបានយកទៅសាកសួរបន្តទៀត នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមជាមួយវត្ថុតាងពាក់ព័ន្ធផងដែរ។

ដោយឡែក នៅក្នុងហ្វេសប៊ុកផ្លូវការរបស់លោកស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះសារថា “យប់មិញ ខ្ញុំ និងស្នងការរងជាច្រើនរូប ព្រមទាំងកម្លាំងជំនាញចម្រុះ បានចុះបង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំដោយផ្ទាល់នៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ដោយឃាត់ខ្លួនអ្នកប្រើប្រាស់ និងអ្នកចែកចាយជាង៣០០នាក់ ក្នុងនោះ មានជនជាតិចិន១៤នាក់ ហើយដកហូតបានគ្រឿងញៀនជាង៣៩គីឡូក្រាម និងសារធាតុញៀនជាទឹក ៩គីឡូ២ខាំ ជញ្ជីងថ្លឺងគ្រឿងញៀន ១២ និងកាំភ្លើងខ្លី១ដើម”។

បន្ទាប់ពីការបង្ក្រាបក្លឹបកម្សាន្តដ៏ធំក្នុងរាជធានីភ្នំពេញនេះ ប្រជាពលរដ្ឋបានអបអរសារនិងចំណាត់ការដៃដែករបស់លោកស ថេត ដោយមានអ្នកខ្លះជំរុញឲ្យអាជ្ញាធរបិទក្លឹបកម្សាន្តនេះចោល ចំណែកអ្នកខ្លះក៏បានសំណូមពរទៅឯកឧត្តមស ថេត ឲប្រើកណ្តាប់ដដែកនេះបង្ក្រាបក្លឹបកម្សាន្តមួយចំនួនទៀត ដែលសង្ស័យមានករណីដូចក្លឹបកម្សាន្តរ៉ុក នេះ៕

RELATED ARTICLES