Monday, July 21, 2025
Homeព័ត៌មានជាតិអាណោចអាធ័មណាស់!!! កំពុងពន្លត់ភ្លើង ខ្យល់គដួលឆេះ

អាណោចអាធ័មណាស់!!! កំពុងពន្លត់ភ្លើង ខ្យល់គដួលឆេះ

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់ ឃើញភ្លើងព្រៃឆេះរាលដល់ចម្ការក្រូចរបស់ខ្លួន ក៏ស្ទុះរត់ទៅពន្លត់ភ្លើង ស្រាប់តែអកុសល បែរជាខ្យល់គរស្លាប់យ៉ាងអាណោចអាធ័ម និងត្រូវភ្លើងឆេះសាកសពមួយចំហៀងខ្លួនថែមទៀត បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចអូរទីង ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ។

បុរសរងគ្រោះខាងលើ មានឈ្មោះអ៊ឹម អ៊ីឡា ហៅសូយ អាយុ៦៧ឆ្នាំ មុខរបរម្ចាស់ចម្ការក្រូច មានលំនៅក្នុងភូមិពោធិ៍អណ្តោក សង្កាត់រលាប ក្រុងពោធិ៍សាត់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានភ្លើងឆេះព្រៃមួយបានកើតឡើងនៅចំណុចក្បែរចម្ការ ក្រូចរបស់ជនរងគ្រោះ លុះបន្តិចក្រោយមក ដោយសារតែមានខ្យល់បោកបក់ ទើបធ្វើឱ្យភ្លើងបានឆេះរាល ចូលមកដល់ចម្ការក្រូចរបស់ជនរង គ្រោះ លុះឃើញសភាពបែបនេះ ជនរងគ្រោះ ក៏ប្រញាប់ស្ទុះរត់ទៅពន្លត់ភ្លើងតែម្នាក់ឯង ស្រាប់តែអកុសល មិនដឹងជាយ៉ាងម៉េច ទើបបណ្តាលឱ្យជនរងគ្រោះកើតមានអាការខ្យល់គ ដួលស្លាប់នៅហ្នឹងកន្លែងតែម្តង ធ្វើឱ្យភ្លើងបានឆាបឆេះរោលសាកសពត្រង់ជើង និងខ្លួនអស់មួយចំហៀងទៀត។

ក្រោយពេលកើត ក្រុមគ្រួសារបានប្រទះឃើញ ក៏កើតមានការផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ និងទៅកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារអាការខ្យល់គរប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះព្យាយាមទៅពន្លត់ភ្លើងឆេះចម្ការតែម្នាក់ឯង ស្របពេលដែលមេឃកំពុងពេញកំដៅ ណាមួយកំដៅភ្លើងឆេះព្រៃផង រីឯជនរងគ្រោះអស់កម្លាំងផង ខ្វះអុកស៊ីសែនដកដង្ហើមផង ទើបធ្វើឱ្យជនរងគ្រោះខ្យល់គរស្លាប់ រហូតត្រូវភ្លើងឆេះសាះកសពទៀតផង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES