Tuesday, July 22, 2025
Homeព័ត៌មានជាតិស្ទើរស្រក់ទឹកភ្នែក!!! កូនៗត្រូវប៉ូលិសចាប់ខ្លួនក្នុងរ៉ុក ម្តាយឪពុកឈរត្រៀបត្រាចាំលទ្ធផល

ស្ទើរស្រក់ទឹកភ្នែក!!! កូនៗត្រូវប៉ូលិសចាប់ខ្លួនក្នុងរ៉ុក ម្តាយឪពុកឈរត្រៀបត្រាចាំលទ្ធផល

ភ្នំពេញ ៖ យុវជន​យុវនារីជាង៣០០នាក់ ដែលត្រូវឃាត់ខ្លួននៅមជ្ឈមណ្ឌលរ៉ុក កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃដដែលនេះ គេឃើញវត្តមានឪពុកម្តាយ បងប្អូន សាច់ញាតិរបស់ពួកគេបានទៅឈរត្រៀបត្រាពីមុខអគ្គស្នងការនគរបាលជាតិ ដែលស្ថិតនៅផ្លូវជា សុផារ៉ា។

នៅក្នុងរូបភាពនេះ ពិតជាគួរឲ្យសង្វេគខ្លាំងណាស់ ដែលពួកគាត់បានខិតខំធ្វើការងាររកសុី ចិញ្ចឹមកូនៗបានធំធាត់ពេញរូបរាង តែទីបំផុត កូនៗជាទីស្រលាញ់របស់ពួកគាត់ បែរជាផុងខ្លួនក្នុងពិភពគ្រឿងញៀន ដែលមានអ្នកខ្លះលែងស្តាប់ដំបូន្មាន ស្រើបស្រាលជ្រើមជ្រួលតាមភ្លើងពណ៌ ភ្លេចគិតពីការលំបាករបស់ឪពុកម្តាយ។

គួរបញ្ជាក់ថា បន្ទាប់ពីពិនិត្យនិងធ្វើតេស្តទៅលើយុវជន​ យុវនារីជាង៣០០នាក់ ដែលត្រូវបានឃាត់ខ្លួននៅមជ្ឈមណ្ឌលរ៉ុក កាលពីយប់មិញនេះ ជាលទ្ធផល ភាគច្រើនគឺមានផ្ទុកសារធាតុញៀនក្នុងខ្លួន ហលយថ្នាំញៀនដែលដកហូតបានមិនក្រោម៥០គីឡូក្រាមនោះទេ។

លោកស ថេត បានបង្ហោះសារមុននេះថា “ឯកឧត្តម​ស្នងការ បានធ្វើការបញ្ជាក់ថា​ ការធ្វើតេស្តទឹកនោមរកសារធាតុញៀន និងធ្វើកំណត់ហេតុទៅលើយុវជន​ យុវនារី ជាង៣០០នាក់ កំពុងតែដំណើរការនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហើយភាគច្រើនសុទ្ធតែរកឃើញមានសារធាតុញៀននៅក្នុងខ្លួន។ សមត្ថកិច្ចជំនាញ កំពុងមមាញឹកបំពេញការងារនេះ ហើយសន្និសីទកាសែត នឹងធ្វើនៅពេលការងារបញ្ចប់ ចំពោះគ្រឿងញៀនគ្រប់ប្រភេទដែលដកហូតបានសរុបទៅមិនតិចជាង៥០គីឡូក្រាមឡើយ”។

កាលពីវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩  សមត្ថកិច្ចជំនាញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានបើកប្រតិបត្តិការទ្រង់ទ្រាយធំមួយ ឆ្មក់បង្ក្រាបករណីគ្រឿងញៀន  ដោយឃាត់ខ្លួនមនុស្សប្រុសស្រី សរុបជាង៣០០នាក់ ព្រមទាំងដកហូតបានថ្នាំញៀនជាច្រើនប្រភេទ នៅក្នុងក្លឹបកម្សាន្តរ៉ុក (Rock) នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ប្រតិបត្តិការឆ្មក់បង្ក្រាបករណីគ្រឿងញៀនទាំងកណ្តាលរាត្រីខាងលើនេះ មានការសម្រប សម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល និងកម្រិតធ្ងន់ កម្លាំងនគរបាលខណ្ឌចំការមន ព្រមទាំងកម្លាំងអន្តរាគមន៍ពិសេសរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទៀតផង៕

RELATED ARTICLES