Tuesday, July 22, 2025
Homeព័ត៌មានជាតិប្រពន្ធស្លាប់ ប្តីដេកឱបសព ទាល់តែប្រជាពលរដ្ឋឃើញ រាយការណ៍ទៅសមត្ថកិច្ច

ប្រពន្ធស្លាប់ ប្តីដេកឱបសព ទាល់តែប្រជាពលរដ្ឋឃើញ រាយការណ៍ទៅសមត្ថកិច្ច

ភ្នំពេញ៖ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចខ្ទមអ្នកតាមាត់ស្រះទឹកព្រះទន្លេ ក្រុម៦ ភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីរងគ្រោះ មានឈ្មោះលីន ដា អាយុ៤៨ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើត ភូមិដូង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត មានប្តីឈ្មោះអុល សិត អាយុ៤៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅតាមក្រោមដើមឈើ ខ្ទមអ្នកតាត្រង់ចំណុចកើតហេតុ ជាច្រើនខែមកហើយ។

តាមបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា គាត់២នាក់ប្តីប្រពន្ធ រួមជាមួយកូនធម៌៣នាក់ទៀត ប្រកបរបរដើររើសអេតចាយមក ស្នាក់នៅចំណុចខាងលើជាង៣ខែមកហើយស្នាក់អាស្រ័យជ្រកក្រោមដើមឈើ ក្រោមដំបូលខ្ទមអ្នកតា ហើយគាត់ក៏មានកូនប្រុសម្នាក់ បួសជានេន សង្ឃ នៅវត្តគោកបញ្ជាន់ ។ លុះដល់ម៉ោង១២អធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ ប្រពន្ធគាត់បានដាច់ខ្យល់ស្លាប់តែម្តង ហើយមិនបានរាយការណ៍ទៅណាទេ ដោយសារយប់ជ្រៅទៅហើយ នៅដេកឱបសព រហូតដល់ព្រឹកថ្ងៃទី២៥ ទើបពលរដ្ឋឃើញរាយការណ៍ប្រាប់សមត្ថកិច្ច ចុះទៅពិនិត្យមើល។

សាកសពត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យ កោសល្យវិច័យឃើញថា ស្លាប់ដោយសារគាំងបេះដូង រួចប្រគល់ឱ្យក្រុមគ្រួសារ រួមជាមួយអាជ្ញាធរ ជួយដឹកយកទៅធ្វើបុណ្យ នៅវត្តគោកបញ្ជាន់តាមប្រពៃណី៕

RELATED ARTICLES