Friday, November 14, 2025
Homeព័ត៌មានជាតិស្នេហ៍អូននិងបង ឈានដល់ការរួមរ័ក ម្តាយអូនប្តឹងបងចូលដេកគុក

ស្នេហ៍អូននិងបង ឈានដល់ការរួមរ័ក ម្តាយអូនប្តឹងបងចូលដេកគុក

ខេត្តបាត់ដំបង ៖ យុវជនឈាមរាវម្នាក់ បានណាត់ជួបមុខក្មេងស្រីម្នាក់ដែលទើបនឹងមានអាយុ១៣ឆ្នាំ ទាំងកណ្តាលយប់ រួចក៏លួងលោមរួមរ័កជាមួយគ្នារហូតដល់បានសម្រេច១លើក ទីបំផុត ម្តាយខាងស្រីតាមទាន់ ក៏ប្តឹងសមត្ថកិច្ច ចាប់ខ្លួនខាងប្រុសនាំយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។

ជនសង្ស័យមានឈ្មោះយឹម ថារីន អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត។ ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះល.ស.ភ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានលំនៅក្នុងឃុំកំពង់ល្ពៅ ស្រុកសំឡូត។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលបណ្តឹងពីអាណាព្យាបាលរបស់ក្មេងស្រីរងគ្រោះខាងលើ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងខាងលើ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសំរិល បានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះយឹម ថារីន នៅចំណុចភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត រួចនាំមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំឡូត។

ជនសង្ស័យបានឆ្លើយសារភាពមុខសមត្ថកិច្ចថា ខ្លួនពិតជាបានរួមរ័កជាមួយនឹងក្មេងស្រីរងគ្រោះ បាន១លើកប្រាកដមែន តែមិនមែនជាការចាប់បង្ខំឬរំលោភដូចការប្តឹងចោទប្រកាន់នោះទេ ប៉ុន្តែវាជាការព្រមព្រៀងគ្នា។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES