Friday, November 14, 2025
Homeព័ត៌មានជាតិសុំរួមរ័កស្រួលៗ ស្រីប្រកែក ព្រោះមិនស្រួលខ្លួន​ ប្រុសស្នេហ៍ចាក់១កាំបិត

សុំរួមរ័កស្រួលៗ ស្រីប្រកែក ព្រោះមិនស្រួលខ្លួន​ ប្រុសស្នេហ៍ចាក់១កាំបិត

ខេត្តព្រះវិហារ ៖ បុរសម្នាក់បានសុំសង្សាររបស់ខ្លួនរួមរ័ក តែស្រីស្នេហ៍ប្រកែក ស្រាប់តែទាញកូនកាំបិតចាក់ បណ្តាលឱ្យរងរបួស ធ្វើឱ្យនារីរងគ្រោះទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ប្រុសស្នេហ៍ចិត្តកំណាច យកទៅចាត់ការតាម ច្បាប់ ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ នៅចំណុចក្នុងហាងខារ៉ាអូខេ យីហោ ផ្កាយពេជ្រ មានទីតាំងស្ថិតក្នុងភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន។

នារីរងគ្រោះមានឈ្មោះចឹង វ៉ឹង ហៅពៅ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិវៀតណាម មានស្រុកកំណើតរស់នៅប្រទេសវៀតណាម បច្ចុប្បន្នបម្រើការជានារីខារ៉ាអូខេ ស្នាក់នៅបណ្តោះអាសន្នក្នុងហាង ខារ៉ាអូខេ ផ្កាយពេជ្រ ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្កមាន ឈ្មោះគីម ទ្រង់ងៀ (Kim trong Nghia) អាយុ២៣ឆ្នាំ ជាជនជាតិវៀតណាម សញ្ជាតិវៀតណាម ស្រុកកំណើតនៅប្រទេសវៀតណាម  មុខរបរមិនពិតប្រាកដ សព្វថ្ងៃស្នាក់នៅបណ្តោះអាសន្នក្នុងហាងខារ៉ាអូរខេ យីហោ ផ្កាយពេជ្រ  ស្ថិតក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនបង្ក ត្រូវជាសង្សារនឹងគ្នា ហើយបានរួមរស់ជាមួយគ្នា ដូចប្តីប្រពន្ធ តែមិនសូវចុះសម្រុងនឹងគ្នាទេ ដោយសារតែខាងប្រុសតែងតែប្រើអំពើហិង្សា និងគំរាមសម្លាប់នាង។ លុះមកដល់ថ្ងៃកើតហេតុ ខណៈដែលនាងកំពុងតែដេកនៅក្នុងបន្ទប់ ស្រាប់តែប្រុសស្នេហ៍រូបនេះ បានចូលមកសុំនាងរួមរ័ក ប៉ុន្តែនាងប្រកែក ព្រោះមិនសូវស្រួលខ្លួន ស្រាប់តែប្រុសស្នេហ៍នេះស្ទុះទៅទាញកូនកាំបិតចុងស្រួច មកចាក់ប្រហារនាង១កាំបិត ត្រូវចំកំភួនដៃខាងស្តាំ  បណ្តាលឱ្យរងរបួសមុត។

ក្រោយកើតហេតុ នារីរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ។

ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានចាកនារីរងគ្រោះ១កាំបិត មូលហេតុដោយសារ តែរូបគេខឹងនឹងស្រីស្នេហ៍ ដែលមិនព្រមរួមរ័ក ជាមួយគេតាមសម្រួល។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី…៕

RELATED ARTICLES