Friday, November 14, 2025
Homeព័ត៌មានជាតិគ្រាន់តែគេរត់មកប្រាប់ សឹងគាំងបេះដូង លុះមកដល់ឃើញជាក់ស្តែង ឈឺចាប់ហួសថ្លែង

គ្រាន់តែគេរត់មកប្រាប់ សឹងគាំងបេះដូង លុះមកដល់ឃើញជាក់ស្តែង ឈឺចាប់ហួសថ្លែង

ខេត្តតាកែវ ៖ បុរសម្នាក់នេះនៅសុខៗ ស្រាប់តែសម្រេចចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅត្រង់ចំណុចគុម្ពចេក ក្បែរផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអំពិលកើត ឃុំចារ ស្រុកព្រៃកប្បាស។

បុរសរងគ្រោះមានឈ្មោះប៉ិច ភារុន អាយុ៣១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារជនរងគ្រោះ បានរៀបរាប់ប្រាប់ថា ជនរងគ្រោះគឺជាមនុស្ស មានជំងឺសរសៃប្រសាទរ៉ាំរ៉ៃ រាប់ឆ្នាំមកហើយ នៅពេលស្ថានភាពជំងឺធ្វើទុក្ខម្តងៗ ជនរងគ្រោះចង់តែសម្លាប់ខ្លួន។ លុះនៅថ្ងៃកើតហេតុ ក្រុមគ្រួសារបាននាំគ្នាចេញទៅចម្ការអស់ ដោយទុកឱ្យជនរងគ្រោះនៅចាំផ្ទះតែម្នាក់ឯង ស្រាប់តែមានគេរត់មកប្រាប់ថា ជនរងគ្រោះបានចងកនៅជាប់ជណ្តើរផ្ទះ ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យមានការផ្អើលឆោឡោ នាំគ្នាទៅមើល ស្រាប់តែឃើញជនរងគ្រោះចងកនឹងធាងចេកស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលព័ត៌មានខាងលើភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃ-កប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចារ លោកមេឃុំ លោកគ្រូពេទ្យឃុំ លោកមេភូមិ បានចុះទៅដល់កន្លែងកើតហេតុ  ដើម្បីធ្វើការស្រាវជ្រាវ និងពិនិត្យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន។

បច្ចុប្បន្ន កម្លាំងនគរបាលបានប្រគល់សាកសពជនរងក្រោះឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES