Friday, November 14, 2025
Homeព័ត៌មានជាតិមិនគួរធ្វើបែបនេះទេ... សំណាងហើយជនសង្ស័យចាក់ត្រឹម១កាំបិត

មិនគួរធ្វើបែបនេះទេ… សំណាងហើយជនសង្ស័យចាក់ត្រឹម១កាំបិត

ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩  យុវជនម្នាក់ កំពុងតែដេកយោលអង្រឹង ស្រាប់តែមានបុរសម្នាក់ ឈប់ម៉ូតូសុំទឹកគេផឹក រួចនៅសល់ក៏ជះមកក្បែរអង្រឹងរបស់ យុវជនខាងលើ ធ្វើឱ្យយុវជនរូបនោះខឹង ក៏ក្រោកទៅសួរនាំ ធ្វើឱ្យកើតជាជម្លោះ រហូតទាញកាំបិតចាក់ទៅលើបុរសជាអ្នកជះទឹក ១កាំបិត បណ្តាលឱ្យធ្លាយពោះ រងរបួសធ្ងន់ ចំណែកជនដៃដល់ត្រូវសមត្ថកិច្ចចាប់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្ទះគ្មានលេខ ស្ថិតក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បុរសរងគ្រោះមានឈ្មោះ កែវ វ៉ាន់ធី អាយុ៤១ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។ ចំណែកជនដៃដល់ មានឈ្មោះម៉ាន់ ដារិទ្ធ អាយុ២៥ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះជិះម៉ូតូឌុបមិត្តភក្តិទៅផ្ទះ លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏ឈប់ម៉ូតូសុំទឹកគេផឹក រួចជះទឹក ទៅក្បែរកន្លែងដែលជនសង្ស័យកំពុងដេកលើអង្រឹង ពេលនោះជនសង្ស័យបានក្រោកមកសួរថា ម៉េចបងឯងជះទឹកដាក់កន្លែងខ្ញុំដេកអ៊ីចឹង? រួចក៏មានទំនាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យបានស្ទុះទៅយកកូនកាំបិតចុងស្រួច ចាក់ទៅលើជនរងគ្រោះចំពោះរបួសធ្ងន់ រួចជន សង្ស័យរត់គេចខ្លួន ដោយយកកូនកាំបិតបោះ ចោលក្នុងព្រៃបាត់។ ចំណែកជនរងគ្រោះ ត្រូវ បានក្រុមគ្រួសារ នាំទៅព្យាបាលរបួសនៅមន្ទីរពេទ្យ បង្អែកច្បារអំពៅ និងត្រូវក្រុមគ្រូពេទ្យដេរ មុខរបរចំនួន៥ថ្នេរ។

ក្រោយកើតហេតុ ក្រុមគ្រួសារជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ នាំយកមកចាត់ការតាមច្បាប់។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES