Friday, November 14, 2025
Homeព័ត៌មានជាតិគ្រូបង្រៀនស្កាត់ពីពោធិ៍សាត់ ជួបកូនសិស្សស្រីនៅភ្នំពេញ រួមរ័កដល់ស្លាប់

គ្រូបង្រៀនស្កាត់ពីពោធិ៍សាត់ ជួបកូនសិស្សស្រីនៅភ្នំពេញ រួមរ័កដល់ស្លាប់

ភ្នំពេញ ៖ កាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩  មានករណីគ្រូបង្រៀនម្នាក់ បានស្លាប់លើបង្គង ខណៈពេដែលកំពុងរួមរ័កជាមួយសិស្សស្រីខ្លួនឯង ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងទាំងយប់ នៅចំណុចក្នុងបន្ទប់ផ្ទះសំណាក់ យីហោ ម្កុដមាស មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

បុរសរងគ្រោះ មានឈ្មោះអឿន ប៊ុនធឿម អាយុ៣៨ឆ្នាំ មុខរបរជាគ្រូបង្រៀនភាសាកូរ៉េ មានស្រុកកំណើត នៅខេត្តពោធិ៍សាត់ សព្វថ្ងៃមានលំនៅក្នុងភូមិកោះវត្ត ឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ មានប្រពន្ធរួចទៅហើយ។ ចំណែកស្ត្រីជាគូស្នេហ៍ មានឈ្មោះវ.ភ.ណ អាយុ៣០ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់ ជាមួយនឹងបុរសជាសង្សារដែរ។

តាមសម្តីស្ត្រីជាគូស្នេហ៍របស់បុរសរងគ្រោះ ខាងលើ បានរៀបរាប់ប្រាប់ថា រវាងនាងនិងជនរងគ្រោះ គឺបានស្គាល់គ្នាតាំងពីនៅតូចៗម៉្លេះ ក្រោយមកពួកនាងក៏ចាប់ផ្តើមមានប្តីប្រពន្ធ​និងកូនរៀងៗខ្លួន។ លុះមកដល់រយៈពេលប្រមាណជិត១ឆ្នាំមុននេះ នាងនិងជនរងគ្រោះក៏បានជួបគ្នាម្តងទៀត តាមរយៈការរៀនភាសា កូរ៉េ ដោយជនរងគ្រោះគឺជាគ្រូបង្រៀន ចំណែកនាងគឺជាកូនសិស្ស។ បន្ទាប់មក ពួកនាងក៏បានលង់ចិត្តផុងខ្លួនលួចទាក់ទងគ្នារហូតមក ដោយ ឧស្សាហ៍ណាត់ជួបរួមរ័កគ្នាជាញឹកញាប់។

ស្ត្រីជាគូស្នេហ៍របស់ជនរងគ្រោះ បានបន្តថា ក្រោយមក នៅអំឡុងរយៈពេលប៉ុន្មានថ្ងៃ ចុងក្រោយនេះ នាងមានអារម្មណ៍ថាខុស ព្រោះមិនគួរក្បត់ចិត្តប្តី ទើបនាងបានព្យាយាមសុំបែកចែកផ្លូវជាមួយខាងប្រុស ដោយនាងបានផ្ញើសារសំឡេងតាមឆាត ប្រាប់ថា “សុំឱ្យរឿងយើងចប់ទៅចុះ ព្រោះពួកយើងសុទ្ធតែមានប្តីប្រពន្ធរៀងខ្លួនអស់ហើយ”។

លុះមកដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះក៏បានទូរស័ព្ទមកប្រាប់នាងថា គាត់ឡើងមកពីពោធិ៍សាត់ មកភ្នំពេញ ហើយ។ ពេលឮបែបនេះ នាងបានស្កាត់ទៅជួបជាមួយជនរងគ្រោះ ពេលនោះជនរងគ្រោះបានមកដល់ភ្នំពេញ នៅវេលាម៉ោង៩យប់ ហើយពួកនាងបានណាត់ជួបគ្នានៅផ្ទះសំណាក់នៅម្តុំផ្សារសូរិយាម៉ល ប៉ុន្តែពេលទៅដល់ ផ្ទះសំណាក់នោះ បន្ទប់មានភ្ញៀវពេញអស់ ទើបពួកនាងសម្រេចចិត្តនាំគ្នាមកជួលផ្ទះសំណាក់ខាងលើដេកវិញ។

ស្ត្រីរូបនេះ បានបន្ថែមថា នៅមុនពេលដែល ពួកនាងរួមរ័កគ្នា គឺជនរងគ្រោះផឹកស្រាបៀរ អស់ចំនួន២កំប៉ុង លុះនៅវលាម៉ោងប្រមាណ១១យប់ ពួកនាងក៏បានរួមរ័កគ្នាបានម្តង ដោយអស់កម្លាំងពេក ក៏នាំគ្នាដេកលង់លក់អស់ទៅ។ លុះមកដល់វេលាម៉ោងប្រមាណជាង១រំលងអធ្រាត្រ នាងក៏ស្តាប់ ឮសំឡេងរបស់ជនរងគ្រោះត្រដរខ្យល់ តែដំបូងឡើយ នាងនឹកស្មានថា ជនរងគ្រោះធ្វើលេង ទើបក្រោកមកដាស់ តែជនរងគ្រោះមិនបានឆ្លើយតបអ្វីទាំងអស់ ពេលនោះ នាងក៏ប្រញាប់ចុះមកខាងក្រោម ហៅបុគ្គលិកផ្ទះសំណាក់ឱ្យឡើងទៅជួយមើល ឃើញថា សភាពរបស់ជនរងគ្រោះហាក់មិនសូវស្រួល ក៏ប្រញាប់ចុះមកហៅគ្នាថែមម្នាក់ទៀត ឡើងទៅជួយគ្រាហ៍ចុះមកក្រោម ដាក់ជនរងគ្រោះ ឱ្យអង្គុយលើកៅអីផ្អែក រួចហៅម៉ូតូកង់បីដឹកបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ តែអកុសល ជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញផ្ទះសំណាក់ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១ ចុះមកពិនិត្យ និងបានយកខ្សែមករុំព័ទ្ធកន្លែងកើតហេតុ ដើម្បីរង់ចាំខាងសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព។ ចំណែកនារីជាគូស្នេហ៍ ត្រូវបានសមត្ថកិច្ចនាំទៅសាកសួរ។

បន្ទាប់ពីសមត្ថកិច្ចជំនាញ ចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសពរួចបញ្ជាក់ថា ជនរងគ្រោះ  បានស្លាប់ដោយសារអាការគាំងបេះដូង ពោលគឺមិនពាក់ព័ន្ធទៅនឹងករណីអ្វីផ្សេងនោះទេ។ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់ស្រុកកំណើតឯខេត្តពោធិ៍សាត់ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES