Saturday, November 15, 2025
Homeព័ត៌មានជាតិលឿនពេកហើយ!!! ដាក់ម៉ូយចុះមួយភ្លែត មកពីក្រោយទាំងកំរោល

លឿនពេកហើយ!!! ដាក់ម៉ូយចុះមួយភ្លែត មកពីក្រោយទាំងកំរោល

ខេត្តបាត់ដំបង ៖ រថយន្តឈ្នួល១គ្រឿង បានឈប់នៅលើចិញ្ចើមផ្លូវដើម្បីដាក់ម៉ូយចុះ ស្រាប់តែអកុសល ត្រូវរថយន្ត១គ្រឿង ជ្រុលមកបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឱ្យកៀបបុរសជាតៃកុង ដែលកំពុងជួយដាក់អីវ៉ាន់ម៉ូយ ស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ ចំណែកមនុស្ស៣នាក់ទៀត បានទទួលរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំណុចអូរតាមៀវ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី។

លោកម៉ៅ ហ៊ត មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកមោងឬស្សី បានឱ្យដឹងថា តៃកុងឡានដែលស្លាប់ មានឈ្មោះអំ ជៀន (ស្លាប់នៅនឹងកន្លែង)។ ចំណែកអ្នករងរបួសទាំង៣នាក់ រួមមាន ទី១-ឈ្មោះគីម អ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ និងទី២-ឈ្មោះឆន វីរៈ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ។ អ្នកទាំង២រស់នៅភូមិពពេល ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង និងទី៣-មិនស្គាល់អត្តសញ្ញាណ កំពុងសម្រាកនៅមន្ទីរពេទ្យខេត្តបាត់ដំបង។

លោកមេបញ្ជាការរង បន្តថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿង បានឈប់នៅលើចិញ្ចើមផ្លូវ ដើម្បីដាក់អ្នកដំណើរដែលជិះលើរថយន្តរបស់ខ្លួនចុះ រួចហើយតៃកុងរថយន្តក៏ចុះទៅជួយរើយកអីវ៉ាន់របស់ភ្ញៀវដែលដាក់នៅគូទឡាន ស្រាប់តែអកុសល ពេលកំពុងឈររើអីវ៉ាន់នោះ ក៏ស្រាប់តែមានរថយន្ត១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន រួចក៏រេចង្កូតជ្រុលមកបុកចំពីក្រោយរថយន្តខាងលើយ៉ាងពេញទំហឹង បណ្តាលឱ្យកៀបបុរសជាតៃកុងរថយន្តជាប់ស្លាប់នៅនឹងកន្លែងភ្លាមៗមួយរំពេច។ ចំណែកមនុស្ស៣នាក់ទៀត បានរងរបួសធ្ងន់ស្រាល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងចាត់បញ្ជូនជនរងគ្រោះដែលរងរបួសទៅកាន់មន្ទីរពេទ្យ។

បន្ទាប់ពីធ្វើការវាស់វែងតាមជំនាញរួចរាល់ សមត្ថកិច្ចបានអូសយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធីនៅពេលក្រោយ។

ដោយឡែក សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដឹកទៅកាន់លំនៅដ្ឋានដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES