Saturday, November 15, 2025
Homeព័ត៌មានជាតិសុំប្រពន្ធត្រូវគ្នាវិញអត់បាន ប្តីសម្រេចគិតខ្លីលើខ្នងប្រាសាទ

សុំប្រពន្ធត្រូវគ្នាវិញអត់បាន ប្តីសម្រេចគិតខ្លីលើខ្នងប្រាសាទ

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់បានបែកបាក់ជាមួយប្រពន្ធមួយរយៈមកហើយ ដោយសាររស់នៅមិនចុះសម្រុងគ្នា លុះបុរសជាប្តី មិនដាច់ចិត្តក៏តាមទៅអង្វរសុំប្រពន្ធជានាគ្នាវិញ តែប្រពន្ធមិនព្រម ជាហេតុធ្វើឱ្យប្តីឈឺចិត្តស្អិតទ្រូង ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ នៅចំណុចលើខ្នងប្រាសាទមេបុណ្យខាងលិច ឆៀងខាងជើងអង្គភាពនគរបាលការពារបេតិភណ្ឌ ប្រចាំប្រាសាទបន្ទាយឆ្មារ ចម្ងាយ១៧០ម៉ែត្រ ស្ថិតនៅភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។

បុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ ឈី ឈឿត អាយុ២៦ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីបុរសឈ្មោះប្លង ផានី អាយុ២៩ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានប្រទះឃើញជនរងគ្រោះចងកស្លាប់នៅក្រោមដើមអម្ពិល ទើបប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យភ្លាមៗតែម្តង។

តាមការបំភ្លឺរបស់លោកមេភូមិ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានទៅអង្វរសុំស្រុះស្រួលគ្នាវិញជាមួយប្រពន្ធឈ្មោះក្តី ចាន់ណា អាយុ២៣ឆ្នាំ តែប្រពន្ធមិនព្រម បន្ទាប់មក លោកលេខាភូមិក៏បានប្រាប់ជនរងគ្រោះឱ្យត្រឡប់ទៅផ្ទះវិញសិនទៅ ចាំព្រឹកចាំនិយាយគ្នាទៀត។

ប្រភពដដែលបន្តថា ក្រោយពីសុំប្រពន្ធជានាគ្នាវិញអត់បាន ជនរងគ្រោះក៏បានដើរចេញបាត់ទៅ ស្រាប់តែព្រឹកឡើង ក៏មានការផ្អើលឆោឡោថា ប្រទះឃើញជនរងគ្រោះចងកសម្លាប់ខ្លួនតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងសមត្ថកិច្ចសហការជាមួយគ្រូពេទ្យ និងនគរបាលបេតិកភណ្ឌ ធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធលើបទល្មើសផ្សេងទេ។ តាមការសន្និដ្ឋាន ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះតូចចិត្តនឹងរឿងសុំប្រពន្ធត្រូវរ៉ូវគ្នាវិញ តែប្រពន្ធមិនព្រម។ ហើយជនរងគ្រោះអាចនឹងចងកស្លាប់ នៅចន្លោះពីម៉ោង១០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ដល់ម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០១៩។

សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES