Saturday, November 15, 2025
Homeព័ត៌មានជាតិគ្រូបង្រៀនឈឺចាប់ខ្លាំងណាស់ កូនប្រុសទើបអាយុ៨ឆ្នាំ ស្លាប់

គ្រូបង្រៀនឈឺចាប់ខ្លាំងណាស់ កូនប្រុសទើបអាយុ៨ឆ្នាំ ស្លាប់

ខេត្តកោះកុង ៖ ក្មេងប្រុសចំនួន២នាក់ ឆ្លៀតពេលឪពុកម្តាយរវល់ការងារភ្លេចខ្លួន ក៏បបួលគ្នាចុះទៅងូតទឹកស្រះលេង ស្រាប់តែអកុសល ក្មេងប្រុសម្នាក់ក្នុងចំណោមនោះ បានរអិលជើងចូលកន្លែងទឹកជ្រៅហែលមិនរួច បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចស្រះទឹកក្នុងភូមិ ចម្ងាយប្រមាណ១២០០ម៉ែត្រ ពីផ្ទះក្មេងប្រុសរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងខ្នារ ឃុំតាទៃលើ ស្រុកថ្មបាំង។

ក្មេងប្រុសរងគ្រោះដែលលង់ទឹកស្លាប់ មានឈ្មោះប្រាក់ សុភា អាយុ៨ឆ្នាំ  មានឪពុកឈ្មោះប្រាក់ មុត មុខរបរជាគ្រូបង្រៀន មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងប្រុសរងគ្រោះឆ្លៀតពេលដែលឪពុកម្តាយរវល់ការងារភ្លេចខ្លួន ក៏ដេរិទៅលេងជាមួយនឹងក្មេងប្រុសម្នាក់ទៀត ឈ្មោះខ្លី ហុង អាយុ៧ឆ្នាំ រស់នៅផ្ទះជិតគ្នា។ លុះក្រោយមក ក្មេងប្រុសទាំង២នាក់ ក៏បបួលគ្នាទៅងូតទឹកស្រះលេងនៅចំណុចកើតហេតុខាងលើ លុះពេលកំពុងងូតទឹកលេងយ៉ាងសប្បាយ ស្រាប់តែក្មងប្រុសរងគ្រោះបានរអិលជើងចូលកន្លែងទឹកេជ្រៅ ធ្វើឱ្យហែលមិនរួច ក៏បណ្តាលឱ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ ក្មេងប្រុសឈ្មោះខ្លី ហុង ក៏បានរត់ទៅប្រាប់ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ ធ្វើឱ្យផ្អើលឆោឡោដល់អ្នកភូមិ នាំគ្នាមកដល់កន្លែងកើតហេតុ ចុះស្រង់ឡើងមកលើគោក និងព្យាយាមជួយសង្គ្រោះបឋមដែរ តែអកុសល ក្មេងប្រុសរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចចុះអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបាលពត៌មាន កម្លាំងនគរបាលបានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សាកសពក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES