Saturday, November 15, 2025
Homeព័ត៌មានជាតិមុខមាត់ប្រទេសជាតិអាក្អូន!!! ជាប់ខ្នោះ ជិះម៉ូតូតាមក្បួនលោកស្រីអោង សានស៊ូជី

មុខមាត់ប្រទេសជាតិអាក្អូន!!! ជាប់ខ្នោះ ជិះម៉ូតូតាមក្បួនលោកស្រីអោង សានស៊ូជី

ភ្នំពេញ ៖ យុវជនជើងខ្លាំងចំនួន២នាក់ នៅសុខៗ ក៏ជិះម៉ូតូប្រដេញតាមក្បួនរថយន្តរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា (ភូមា) ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ នាំយកទៅសាកសួរ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការសាកសួររួចរាល់ កម្លាំងជំនាញខណ្ឌដូនពេញ បានរៀបចំកសាងសំណុំរឿង ដើម្បីបញ្ជូនយុវជនទាំងពីរនាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តន៍តាមនីតិវិធី ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង៩ព្រឹក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ មានក្បូនរថយន្តរបស់គណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា ដឹកនាំដោយលោកស្រីអោង សានស៊ូជី បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម មកដល់ចំណុចក្បែរអង្គភាពប្រឆាំងអំពើពុករលួយ កែងផ្លូវ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ស្រាប់តែលេចមុខជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ប្រដេញតាមពីក្រោយក្បួនក្នុងល្បឿនយ៉ាងលឿន ភ្លាមៗនោះ សមត្ថកិច្ចក៏ចេញប្រតិបត្តិការស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ មកសាកសួរ និងបានធ្វើតេស្តពិនិត្យរកសារធាតុញៀន ជាលទ្ធផល(វិជ្ជមាន)។

របាយការណ៍បញ្ជាក់ថា កម្លាំងជំនាញខណ្ឌ កំពុងយកចម្លើយបន្ត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

RELATED ARTICLES