ភ្នំពេញ ៖ យុវតីម្នាក់បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង មិនឃើញត្រឡប់មកផ្ទះវិញសោះ រយៈពេល៥ថ្ងៃមកហើយ ដោយសារតែការព្រួយបារម្ភខ្លាចកូនស្រីជួបបញ្ហាអ្វី ទើបក្រុមគ្រួសារសម្រេចប្រកាសតាមរកកូនស្រី។
យុវតីដែលបាត់ខ្លួន មានឈ្មោះឈឺន វណ្ណៈ ហៅគាន់ អាយុ២០ឆ្នាំ បានបាត់ខ្លួនតាំងពីថ្ងៃទី២៨ ខែមេសា មកម៉្លេះ។

ប្រភពពីក្រុមគ្រួសារយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ នៅសុខៗយុវតីរងគ្រោះ ក៏បានចេញពីផ្ទះ រួចមិនឃើញត្រឡប់មកវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារភ័យឆោឡោ នាំគ្នាដើរតាមស្វែងរកភ្លាមៗដែរ តែមិនទទួលបានដំណឹងអ្វីទាំងអស់ ជាហេតុធ្វើឱ្យក្រុមគ្រួសារកំពុងមានការព្រួយួបារម្ភ មិនដឹងយុវតីរងគ្រោះ ជាទៅណាជាមួយអ្នកណា និងមានសុខទុក្ខយ៉ាងណានោះទេ ហើយអំឡុងពេលប៉ុន្មានថ្ងៃមកហើយ ក្រុមគ្រួសារបានកាន់រូបថតយុវតីខាងលើ ដើរតាមស្វែងរកសព្វកន្លែងដែរ ប៉ុន្តែមិនទាន់មានដំណឹងអ្វីឡើយ។

ជាចុងក្រោយ ក្រុមគ្រួសារយុវតីខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុង រូបថត សូមជួយផ្តល់ដំណឹងមកវិទ្យុអេប៊ីស៊ី តាមរយៈលេខទូរស័ព្ទ ០១ /០១២/ ០៦០/ ០៧០ ២៣ ១០ ១០៕