Saturday, November 15, 2025
Homeព័ត៌មានជាតិពុទ្ធោ!!! ក្របីផ្អើលអូសម្ចាស់ជាច្រើនម៉ែត្រ ទាល់តែស្លាប់កណ្តាលស្រែ

ពុទ្ធោ!!! ក្របីផ្អើលអូសម្ចាស់ជាច្រើនម៉ែត្រ ទាល់តែស្លាប់កណ្តាលស្រែ

ខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩​ បុរសវ័យចំណាស់ម្នាក់ បានស្លាប់កណ្តាលវាលស្រែ បន្ទាប់ពីផឹកស្រាស្រវឹង ចេញទៅឃ្វាលក្របី ដោយយកខ្សែរុំជាប់ដៃ លុះសត្វក្របីផ្អើល ក៏រត់អូសបុរសចំណាស់កាត់ភ្លឺស្រែជាច្រើនម៉ែត្រ ហេតុការណ៍នេះ បានកើតឡើងនៅចំណុចស្រែដូនញ៉ា ចម្ងាយពីភូមិម៉ឺនរាជ១គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្យង ស្រុកជ័យសែន។

បុរសចំណាស់រងគ្រោះ មានឈ្មោះស្រី ម៉ាន់ អាយុ៧៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

លោកអធិការនគរបាលស្រុកជ័យសែន តៀម សង្គ្រាម បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ រួចក៏ចេញទៅឃ្វាលក្របីនៅចំណុចកើតហេតុខាងលើ ដោយយកខ្សែចងក្របី មករុំជាប់នឹងដៃតាមទម្លាប់។ ពេលនោះ ស្រាប់តែក្របីផ្អើល រត់អូសទាំងជនរងគ្រោះជាច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់នៅនឹងកន្លែងតែម្តង។

ក្រោយកើតហេតុ ក្រុមគ្រួសារ និងអ្នកភូមិបានប្រទះឃើញ ក៏នាំគ្នាសែងយកសាកសពជនរងគ្រោះត្រឡប់មកផ្ទះវិញ រួចរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារក្របីអូសប្រាកដមែន ដោយលើដងខ្លួនមានស្លាកស្នាមរលាត់ជាច្រើនកន្លែង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES