Saturday, November 15, 2025
Homeព័ត៌មានជាតិមិត្តភក្តិបង្អកស្រាស្រវឹង ស្រាតសារុងរំលោភប្រពន្ធ ប្តីភ្ញាក់ដឹងខ្លួនទះ១កំផ្លៀង

មិត្តភក្តិបង្អកស្រាស្រវឹង ស្រាតសារុងរំលោភប្រពន្ធ ប្តីភ្ញាក់ដឹងខ្លួនទះ១កំផ្លៀង

ភ្នំពេញ ៖ បុរសកំហូចម្នាក់ បានទិញស្រាទៅបបួលមិត្តភក្តិម្នាក់ផឹកស៊ី តាំងពីក្បាលព្រលប់ រហូតដល់យប់ជ្រៅ ស្រវឹងធ្លាក់ភ្នែក ក៏នាំគ្នាចូលដេកក្នុងផ្ទះទាំងអស់គ្នា លុះកណ្តាលអធ្រាត្រ ឆ្លៀតពេលក្លើស្រវឹងដេកលង់លក់ ស្រាប់តែមិត្តភក្តិកំហូច ក៏លបចូលទៅចាប់ស្រាតសារុង ចាប់ច្របាច់ដោះថើបញក់ញី បម្រុងចាប់រំលោភប្រពន្ធមិត្តភក្តិទៅហើយ តែគាប់ជួនអី ប៉ះបុរសជាប្តីដែលដេកក្បែរនោះ ភ្ញាក់ដឹងខ្លួន ឆោឡោទះប្រពន្ធ1កំផ្លៀង ព្រោះសង្ស័យថា ប្រពន្ធត្រូវរ៉ូវជាមួយក្លើ។ ចំណែកជនសង្ស័យឃើញសភាពបែបនេះ ក៏រត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ជនល្មោភកាម ប្រើល្បិចបង្អកស្រាមិត្តភក្តិឱ្យស្រវឹង រួចប៉ុនប៉ងចាប់រំលោភប្រពន្ធមិត្តភក្តិខ្លួនឯងនេះ បានកើតឡើង កាលពីវេលាម៉ោង2រំលងអធ្រាត្រ ឈានចូលថ្ងៃទី03 ខែឧសភា ឆ្នាំ2019 នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងខណ្ឌឬស្សីកែវ។

ជនសង្ស័យមានអាយុជាង40ឆ្នាំ មានមុខរបរម៉ៅការសំណង់ ស្នាក់នៅសង្កាត់ទួលសង្កែ1 ខណ្ឌឬស្សីកែវ។ ចំណែកឯស្ត្រីរងគ្រោះ មានឈ្មោះ ស.ច.ន អាយុ47ឆ្នាំ មុខរបរនៅផ្ទះ មានកូនប្រុសស្រី3នាក់ ជាមួយប្តីមុន។ រីឯប្តីក្រោយ មានឈ្មោះ រ.ហ អាយុ39ឆ្នាំ មានមុខរបរសន្តិសុខឯកជន អ្នកទាំងអស់គ្នាស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី 02 ខែឧសភា ឆ្នាំ2019 ជនសង្ស័យដែលជាក្លើម្រាក់ (មិត្តភក្តិជិតស្និទ្ធ) របស់ប្តី បានមកលេងផ្ទះរបស់នាង ហើយប្រើឱ្យនាងទៅទិញស្រាចំនួន2ដប ពេលនោះប្តីនារីរងគ្រោះក៏នៅទីនោះដែរ រួចពួកគេបានផឹកស្រាអស់ជាង1ដប គ្នាបីនាក់។ លុះដល់យប់ជ្រៅ ក្រោយពីផឹកស្រវឹង ជនសង្ស័យក៏សុំស្នាក់នៅ1យប់។ ចំណែកប្តីនាងក៏យល់ព្រម ព្រោះយល់ថា ជាមិត្តភក្តិទៅហើយ។ ចំណែកនាងដែលបានផឹកស្រានឹងគេខ្លះផង ណាមួយអាកាសធាតុក្តៅស្អុះស្អាប់ផង ក៏ចូលទៅងូតទឹក រួចចោមពុងសារុងចូលដេកជាមួយប្តី និងកូនប្រុសស្រី3នាក់ទៀត នៅក្នុងបន្ទប់លើ។ ចំណែកជនសង្ស័យ និងមិត្តប្រុសម្នាក់ទៀត ដេកនៅជាន់ឡៅតឿ។

ស្ត្រីរងគ្រោះបន្តថា លុះដល់ប្តី និងកូនៗ រួមទាំងគាត់ដេកលង់លក់អស់ហើយ ជនសង្ស័យមិនដេកនោះទេ ស្រាប់តែមកដល់វេលាម៉ោង2រំលងអធ្រាត្រ ឈានចូលថ្ងៃទី03 ខែឧសភា ឆ្នាំ2019 ជនសង្ស័យក៏ចូលមកឡើងពោបពីលើខ្លួននាង ខណៈនាងដេកផ្ងារ រួចហើយជនសង្ស័យក៏បានចាប់ស្រាតសារុងដែលនាងចោមពុងនោះចេញ និងច្របាច់ដោះនាង ហើយថើបញីញក់ប៉ងរំលោភ តែត្រូវប្តីរបស់នាងភ្ញាក់ដឹងខ្លួនទាន់ បែរជាមកវាយនាងជាប្រពន្ធមួយកំផ្លៀងទៅវិញ ទើបធ្វើឱ្យនាងភ្ញាក់ដឹងខ្លួន ហើយខណៈនោះជនសង្ស័យក៏បានលើកខោរត់គេចខ្លួនបាត់ស្រមោលភ្លាមៗដែរ។

ចំណែកបុរសជាប្តីរបស់ស្ត្រីរងគ្រោះ បានបញ្ជាក់ថា គាត់បានវាយប្រពន្ធ1កំផ្លៀង ព្រោះសង្ស័យថា ប្រពន្ធត្រូវរ៉ូវគ្នាជាមួយបុរសជាមិត្តភក្តិគាត់ ទើបវាយប្រពន្ធបែបនេះ។

ក្រោយពេលកើតហេតុ រហូតដល់ម៉ោង2រសៀល ថ្ងៃទី03 ខែឧសភា ឆ្នាំ2019 ស្ត្រីរងគ្រោះនិងប្តី បានមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី1 ដើម្បីដាក់ពាក្យបណ្តឹង។ លុះពេលសមត្ថកិច្ចសួរនាំ ដឹងថា ករណីនេះមិនមែនកើតឡើងនៅទឹកដីប៉ុស្តិ៍ទួលសង្កែទី1 ក៏ប្រាប់ឱ្យ2នាក់ប្តីប្រពន្ធ ទៅប៉ុស្តិ៍នគរបាលឬស្សីកែវវិញ តែគេមិនបានដឹងថា ពីរនាក់ប្តីប្រពន្ធខាងលើ ទៅដាក់ពាក្យបណ្តឹងដែរឬអត់ នោះទេ៕

RELATED ARTICLES