Saturday, November 15, 2025
Homeព័ត៌មានជាតិចាប់ខ្លួនបាន២នាក់ បាញ់ទម្លាក់ជនជាតិចិន រុញទម្លាក់ពីលើឡាន

ចាប់ខ្លួនបាន២នាក់ បាញ់ទម្លាក់ជនជាតិចិន រុញទម្លាក់ពីលើឡាន

ខេត្តព្រះសីហនុ៖ មុននេះបន្តិច មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅមុខសណ្ឋាគារ ខ្សាច់ស ក្នុងសង្កាត់លេខ៤។

បុរសរងគ្រោះមិនទាន់មានស្គាលអត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាជនជាតិចិន។

យោងតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿង ម៉ាកហាយឡែនដ័រ ពាក់ស្លាកលេខភ្នំពេញ 2X-3970 កំពុងធ្វើដំណើរតាមផ្លូវសុខៗ ស្រាប់តែឈប់ចត ពេលនោះមានបុរសម្នាក់បានធ្លាក់ចុះពីរថយន្តដេកស្តូកស្តេឹង ហើយរថយន្តនោះក៏បានបើកចេញទៅបាត់ដោយសុវត្ថិភាព។

ដោយឡែក តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញមានជនជាតិចិន ប្រហែល២ទៅ៣នាក់ ក្នុងរថយន្តម៉ាកហាយឡែនឌ័រ ស្រាប់តែមានការវាយតប់គ្នា ពេលនោះក៏មានការផ្ទុះអាវុធ ក៏ឃើញជនរងគ្រោះធ្លាក់ពីលើរថយន្តនោះតែម្តង។

យ៉ាងណា ឯកឧត្តមជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់អ្នកសារព័ត៌មានថា ពិតជាមានករណីផ្ទុះអាវុធបណ្តាលឲ្យមានមនុស្សស្លាប់ប្រាកដមែន ពេលនេះសមត្ថកិច្ចរបស់លោក កំពុងចាប់ឃាត់ខ្លួនជនជាតិចិន២នាក់បានភ្លាមៗផងដែរ ៕

RELATED ARTICLES