Saturday, November 15, 2025
Homeព័ត៌មានជាតិគាត់មើលតាមទ្វារ ឃើញនាងទំនងហើយមើលទៅ... ស្ទុះចូលចាប់ទាំងកំរោលតែម្តង

គាត់មើលតាមទ្វារ ឃើញនាងទំនងហើយមើលទៅ… ស្ទុះចូលចាប់ទាំងកំរោលតែម្តង

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ កំពុងតែដេកក្នុងបន្ទប់ ស្រាប់តែត្រូវប្រុសល្មោភកាមម្នាក់ចូលចាប់សម្រាតខោអាវរំលោភទាំងកំរោល លុះកំពុងធ្វើសកម្មភាព ក៏ស្រាប់តែត្រូវស្ត្រីជាម្តាយនារីរងគ្រោះមកទាន់ រត់ទៅខ្ទប់ទ្វារផ្ទះ រួចស្រែកឆោឡោ ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ចាប់ខ្លួនជនល្មោភកាម នាំយកទៅចាត់ការតាមច្បាប់។

ករណីប្រុសព្រានកំពុងចាប់រំលោភកូនក្រមុំគេឆ្ងាញ់មាត់ បែរជាត្រូវម្តាយគេតាមទាន់ខ្ទប់ទ្វារប្តឹងប៉ូលិសនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៤០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះលេខ៧៩ ផ្លូវបេតុង ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

ជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ មានឈ្មោះម៉េត សាម៉ែន អាយុ៤៣ឆ្នាំ មុខរបរគ្រូពេទ្យ មានលំនៅផ្ទះលេខ (២២) ២៣៤ ផ្លូវលេខ ៤៦៧គ១៤ ភូមិអណ្តូង៦ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ ចំណែកនារីរងគ្រោះ មានឈ្មោះ គ.ម អាយុ២១ឆ្នាំ មុខរបរកម្មការិនី ស្នាក់នៅផ្ទះកើតហេតុខាងលើ។ រីឯសម្ភារដកហូត រួមមាន ថ្នាំពេទ្យម៉ាក OM- EPRIM ១បន្ទះ២កំណាត់ និងទូរស័ព្ទចំនួន១គ្រឿង។

តាមប្រភពពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីយប់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ នារីរងគ្រោះបានចូលទៅសម្រាកនៅក្នុងបន្ទប់បាំងវាំងនន ក្នុងផ្ទះ ដោយបានខ្ទប់ទ្វារ តែមិនបានចាក់គន្លឹះនោះទេ លុះដល់វេលាម៉ោង៩និង៤០នាទីយប់ថ្ងៃដដែល ស្រាប់តែឮសំឡេងបើកទ្វារ ភ្លាមនោះ នារីរងគ្រោះក៏ដើរទៅមើល ស្រាប់តែលេចមុខជនសង្ស័យស្ទុះមកឱបថើបពីក្រោយ ហើយផ្តួលទៅលើគ្រែ រួចចាប់សម្រាតខោអាវ នារីរងគ្រោះចេញអស់ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់បង្ខំរួមរ័កទាំងកំរោល ស្រាប់តែមួយសន្ទុះក្រោយមក ស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានមកដល់ប្រទះឃើញ ក៏ស្ទុះរត់ទៅខ្ទប់ទ្វារដាក់គន្លឹះជាប់ រួចស្រែកឆោឡោ និងបានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ឱ្យចុះមកជួយអន្តរាគមន៍តែម្តង។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ខាងលើភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ក៏បានមកដល់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ នាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា ដើម្បីធ្វើការសាកសួរ។

ជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមផ្លូវច្បាប់៕

RELATED ARTICLES