Saturday, November 15, 2025
Homeព័ត៌មានជាតិផ្អើល "នាងចំប៉ាថោង" ពេលមានរឿងហ្នឹងកើតឡើង

ផ្អើល “នាងចំប៉ាថោង” ពេលមានរឿងហ្នឹងកើតឡើង

ខេត្តបាត់ដំបង ៖ បុរសជាជាងផ្សារដែកម្នាក់ បានឡើងទៅផ្សារដំបូលអាហារដ្ឋានមួយ ស្រាប់តែអកុសល ពេលកំពុងធ្វើការសុខៗ ក៏ឆ្លងចរន្ត បណ្តាលឱ្យឆក់ជាងផ្សារដែករូបនោះ ធ្លាក់ពីលើដំបូកបែកក្បាលរងរបួសយ៉ាងធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចអាហារដ្ឋានមួយកន្លែងយីហោ នាងចំប៉ាថោង មានទីតាំងស្ថិតក្នុងភូមិមោង ឃុំមោង ស្រុកមោងឫស្សី។

ជនរងគ្រោះខាងលើ មានឈ្មោះណាត ណាន អាយុ៣៩ឆ្នាំ មុខរបរជាងផ្សារដែក មានលំនៅក្នុងភូមិស្វាយធំ ឃុំអន្លង់វិល ស្រុកសង្កែ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានឡើងទៅផ្សារដំឡើងដំបូលលើអាហារដ្ឋាន យីហោ នាងចំប៉ាថោង លុះមួយសន្ទុះក្រោយមក ដោយសារការធ្វេសប្រហែសរបស់ជនរងគ្រោះ ពេលកំពុងផ្សារ ស្រាប់តែប៉ះចំខ្សែភ្លើងនៅខាងលើ ទើបបណ្តាលឱ្យឆក់ជនរងគ្រោះធ្លាក់ចុះដី បណ្តាលឱ្យរងរបួសធ្ងន់តែម្តង។ បើតាមការសួរនាំនៅកន្លែងកើតហេតុ ពេលកំពុងធ្វើការងារនោះ ជនរងគ្រោះទំនងជាលើកដែកប៉ះចំខ្សែតង់ស្យុងនៅខាងលើទើបឆក់តែម្តង។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នករួមការងារប្រញាប់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកមោងឬស្សី ភ្លាមៗ ដើម្បីសង្គ្រោះជីវិត។

សមត្ថកិច្ចបានបញ្ជាក់ថា បើតាមការពិនិត្យកន្លែងដំឡើងដំបូលបន្តឡើងលើរបស់អាហារដ្ឋាននោះ គឺកៀកជិតនឹងខ្សែចរន្តពេក ទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ៕

RELATED ARTICLES