Saturday, November 15, 2025
Homeព័ត៌មានជាតិមូលហេតុដោយសារខាងស្រីបង្ខំឲ្យលែងប្រពន្ធ ទើបឃាតករដាច់ចិត្តរឹតកសម្លាប់

មូលហេតុដោយសារខាងស្រីបង្ខំឲ្យលែងប្រពន្ធ ទើបឃាតករដាច់ចិត្តរឹតកសម្លាប់

ព្រៃវែង ៖ មកដល់ម៉ោង៣រសៀល ថ្ងៃទី១០ ខែឧសភានេះ សមត្ថកិច្ចខេត្តព្រៃវែង បាននាំខ្លួនឃាតករកំណាចដែលបានសម្លាប់នារីម្នាក់ក្នុងផ្ទះសំណាក់យីហោរំចង់ មកធ្វើត្រាប់នូវសកម្មភាពមុនពេលដែលរូបគេបានប្រព្រឹត្តនៅទីកន្លែងកើតហេតុតែម្តង។

ការនាំខ្លួនជនសង្ស័យមកធ្វើត្រាប់នេះ គេសង្កេតឃើញមានកម្លាំងជំនាញជាច្រើនរូប និងប្រជាពលរដ្ឋមកចោមរោមមើលពីសកម្មភាពដ៏សាហាវយង់ឃ្នងនេះផងដែរ។

តាមប្រភពបានឲ្យដឹងថា ជនសង្ស័យពិតជាបានសម្លាប់រឹតកសម្លាប់នារីរង​គ្រោះ​ឈ្មោះ ផៃ ស្រី​ម៉ាក់ ពិតប្រាកដមែន។ ដោយមុនពេលកើតហេតុ ជនសង្ស័យនិងនារីរងគ្រោះ បានស្រលាញ់គ្នា ខណៈដែលពួកគេមាន ទាំងប្រពន្ធ ប្តី និងកូន រៀងៗខ្លួនទៅហើយ។

ប្រភពបានបន្តថា លុះនៅថ្ងៃកើតហេតុ ពួកគេទាំង២បានណាត់ជួបគ្នា រួចក៏បបួលគ្នាមកផ្ទះសំណាក់ ដោយជិះម៉ូតូម្នាក់មួយ។ ពេលមកដល់ផ្ទះសំណាក់កើតហេតុ ជនសង្ស័យនិងនារីរងគ្រោះបានជួលបន្ទប់មួយដើម្បីស្នាក់នៅ។ ពេលចូលទៅដល់ ស្រាប់តែនារីរងគ្រោះបានបង្ខំឲ្យជនសង្ស័យលែងប្រពន្ធ ចំណែកនាងក៏លែងប្តីផងដែរ ដើម្បីបានយកគ្នាជាប្តីប្រពន្ធពេញមុខ។

ប្រភពបានបន្តថា បន្ទាប់ពីនារីរងគ្រោះបង្ខំឲ្យលែងប្រពន្ធបែបនេះ ជនសង្ស័យបានជំទាស់ រហូតដល់ផ្ទុះជម្លោះពាក្យសម្តី រហូតដល់ជនសង្ស័យទ្រាំលែងបាន ក៏បានរឹតកសម្លាប់នាងចោល រួចចុះទៅក្រោម ជិះម៉ូតូចេញបាត់ទៅ។

គួរញ្ជាក់ថា កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩  ស្ត្រីម្នាក់ត្រូវបានប្រុសស្នេហ៍ល្បួងនាំឡើងផ្ទះសំណាក់ ស្រាប់តែខាងប្រុសបែរជាធ្វើសកម្មភាពរឹតកសម្លាប់ស្រីស្នេហ៍របស់ខ្លួនចោល នៅក្នុងបន្ទប់ផ្ទះសំណាក់ រួចក៏ប្រញាប់ប្រញាល់ចុះពីបន្ទប់យ៉ាងតក់ក្រហល់ ធ្វើឱ្យម្ចាស់ផ្ទះសំណាក់នឹកសង្ស័យ ក៏ឡើងទៅមើល ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មបាត់ទៅហើយ។

ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនិងសង្ស័យថា ជាករណីឃាតកម្មប្រុសស្នេហ៍រឹតកសម្លាប់សង្សារនេះ បានកើតមានការផ្អើលឆោឡោឡើង នៅចំណុចបន្ទប់លេខ២០៧ ក្នុងផ្ទះសំណាក់យីហោ រំចង់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ៥ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។

សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ ផៃ ស្រីម៉ាក់ អាយុ២៥ឆ្នាំ មានលំនៅក្នុងភូមិ ព្រែកបាក់ ឃុំទម្លាក់ ស្រុកលើកដែក ខេត្តកណ្តាល។ ស្ត្រីរងគ្រោះមានប្តីរួចទៅហើយ ដោយប្តីរបស់នាង គឺជាមន្ត្រីអាវុធហត្ថស្រុកលើកដែក ។ ចំណែកឃាតករមានឈ្មោះ ជា ជាង ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ដង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល៕

RELATED ARTICLES