Saturday, November 15, 2025
Homeព័ត៌មានជាតិចេះតែឆ្ងល់ ចូលក្នុងហ្នុងធ្វើអីគេ ម្តងៗ អស់លុយ៤ទៅ៥ម៉ឺន

ចេះតែឆ្ងល់ ចូលក្នុងហ្នុងធ្វើអីគេ ម្តងៗ អស់លុយ៤ទៅ៥ម៉ឺន

ខេត្តសៀមរាប ៖ ទីតាំងហាងម៉ាស្សាលួចលាក់ បង្កប់សេវាបម្រើផ្លូវភេទមួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចុះបង្ក្រាប កាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចហាងម៉ាស្សា យីហោ ជំនោរត្រជាក់ ៦៨ ៦៨ ស្ថិតនៅភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទខាងលើនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនក្រុមនារីរកស៊ីបម្រើសេវាផ្លូវភេទ នៅក្នុងហាងសរុបចំនួន៩នាក់។ ជាមួយនេះ សមត្ថកិច្ចបានរកឃើញស្រោមអនាម័យ ដែលទើបនឹងប្រើប្រាស់រួចមួយចំនួន ព្រមទាំងស្រោមអនាម័យដែលមិនទាន់ប្រើប្រាស់មួយចំនួនទៀតផង។

តាមចម្លើយសារភាពរបស់ក្រុមនារីបម្រើផ្លូវភេទក្នុងហាងខាងលើ បានឱ្យដឹងថា ហាងនេះមានថៅកែឈ្មោះវីន និងបានបើកលួចលាក់ជាយូរមកហើយ ដោយប្រើរូបភាពជាហាងកោសជប់ម៉ាស្សាធម្មតាប៉ុណ្ណោះ លុះភ្ញៀវចូលមក នៅពេលត្រូវការសេវាផ្លូវភេទ គឺថៅកែណែនាំតែម្តង។ ដោយក្នុងសេវាកម្មរួមភេទម្តង មានតម្លៃចន្លោះពី៤ម៉ឺន ទៅ៥ម៉ឺនរៀល ហើយរាល់ប្រាក់កម្រៃទាំងនោះ ត្រូវថៅកែឈ្មោះវីន ដកយកពាក់កណ្តាល។

ក្រោយបញ្ចប់ប្រតិបត្តក្តិរាបង្ក្រាបខាងលើ សមត្ថកិច្ចបាននាំក្រុមនារីបម្រើសេវាផ្លូវភេទទាំង៩នាក់ ទៅសួរនាំ រួចប្រគល់ទៅឱ្យខាងសង្គមកិច្ចនាំយកទៅអប់រំបន្ត។ ចំណែកម្ចាស់ហាង សមត្ថកិច្ចកំពុងស្រាវជ្រាវតាមប្រមាញ់ចាប់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES