Saturday, November 15, 2025
Homeព័ត៌មានជាតិល្មមរកឃើញកូនស្រី រួញក្រញ៉ង់ទៅហើយ ម្តាយរន្ធត់ចិត្តក្រែលែង

ល្មមរកឃើញកូនស្រី រួញក្រញ៉ង់ទៅហើយ ម្តាយរន្ធត់ចិត្តក្រែលែង

ខេត្តស្វាយរៀង ៖ ស្ត្រីម្នាក់បានបាត់ខ្លួនយូរពេក ទើបស្ត្រីជាម្តាយនឹកឆ្ងល់ ក៏ដើរទៅតាមរក ស្រាប់តែប្រទះឃើញកូនស្រីដេកស្លាប់រួញក្រញង់ ក្បែរផ្ទះបាយ សង្ស័យថាត្រូវខ្សែភ្លើងឆក់។ ហេតុការណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។

ស្ត្រីរងគ្រោះមានឈ្មោះចាន់ ម៉ារ៉ា អាយុ៣៧ឆ្នាំ មុខរបរនៅផ្ទះ ជាមនុស្សមានជំងឺប្រចាំកាយ (សរសៃប្រសាទ) មានលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។

តាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ស្ត្រីជាម្តាយមិនឃើញកូនស្រី ក៏បានដើរទៅរកមើល តែមិនឃើញកូនស្រីនៅក្នុងផ្ទះសោះ ទើបនឹកឆ្ងល់ ក៏ដើរចេញទៅតាមរក លុះគ្រាន់តែដើរទៅដល់ក្បែរជញ្ជាំងផ្ទះបាយ ក៏ប្រទះឃើញកូនស្រីដេកស្លាប់រួញក្រញង់ នៅជាប់នឹងជញ្ជាំងស័ង្កសី ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោពេញភូមិ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះមក ពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ស្ត្រីរងគ្រោះបានស្លាប់ដោយសារឆក់ខ្សែភ្លើងដែលដាច់រលាត់ ប៉ះជាមួយនឹងជញ្ជាំងស័ង្កសីផ្ទះបាយ លុះស្ត្រីរងគ្រោះដើរទៅកាន់ប៉ះ ទើបធ្វើឱ្យឆ្លងចរន្តឆក់ស្លាប់តែម្តង។

សាកសពស្ត្រីរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES