Saturday, November 15, 2025
Homeព័ត៌មានជាតិស្រលាញ់អូនខ្លាំង ណាត់ជួបក្នុងបន្ទប់ទឹក... ជីដូនមកទាន់

ស្រលាញ់អូនខ្លាំង ណាត់ជួបក្នុងបន្ទប់ទឹក… ជីដូនមកទាន់

ខេត្តកណ្តាល៖ យុវជនម្នាក់បានទាក់ទងស្រលាញ់គ្នាជាយូរមកហើយ រហូតបានណាត់ជួបនារីជាគូស្នេហ៍ក្នុងបន្ទប់ទឹក ឱបថើបគ្នាអស់ចិត្ត ក៏នាំគ្នាចេញមកវិញ ស្រាប់តែជីដូនក្មេងស្រីរងគ្រោះប្រទះឃើញ ក៏បានស្រែកឆោឡោ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។

ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។

ជនសង្ស័យមានឈ្មោះមួង ម៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះមានឈ្មោះ វ.ច.ណ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ សព្វថ្ងៃអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានណាត់ក្មេងស្រីរងគ្រោះជួបគ្នានៅមុខផ្ទះ ពេលនោះនារីរងគ្រោះបានចុះពីលើផ្ទះជួបបុរសជាគូស្នេហ៍ដូចបំណង។ ហើយពួកគេបាននាំគ្នាចូលបន្ទប់ទឹកខាងក្រោមផ្ទះក្មេងស្រីរងគ្រោះ រួចក៏បានធ្វើសកម្មភាពចាប់ឱបថើបញក់ញីជាមួយគ្នាអស់ចិត្តក៏នាំគ្នាចេញមកវិញ។

សមត្ថកិច្ចបានបន្តថា លុះពេលចេញមកវិញ ស្រាប់តែជីដូនក្មេងស្រីរងគ្រោះបានដើរមកឃើញ និងបានស្រែកឆោឡោផ្អើលអស់អ្នកភូមិ ពេលនោះជនសង្ស័យបានរត់ទៅផ្ទះរបស់គេវិញ ក៏ត្រូវក្រុមគ្រួសារក្មេងស្រីរងគ្រោះនាំគ្នាដេញចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យបានសារភាពមុខសមត្ថកិច្ចថា ខ្លួននិងក្មេងស្រីរងគ្រោះបានស្រលាញ់គ្នាយូរមកហើយ រហូតដល់ថ្អៃកើតហេតុ ដោយសារការស្រលាញ់ខ្លាំងពេក ខ្លួនក៏បានណាត់ក្មេងស្រីរងគ្រោះចូលបន្ទប់ទឹកដើម្បីបានឱបថើប ស្រាប់តែចេញមកវិញ ជីដូនក្មេងស្រីរងគ្រោះក៏បានមកទាន់តែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការចាត់ការតាមច្បាប់៕

RELATED ARTICLES