Saturday, November 15, 2025
Homeព័ត៌មានជាតិរ៉ាប៊ី ច្រៀង២ឆ្នាំ ទិញផ្ទះបាន៣

រ៉ាប៊ី ច្រៀង២ឆ្នាំ ទិញផ្ទះបាន៣

តារាចម្រៀងលេងសម្រស់ និងក្បាច់រាំ ស្រីស្អាតរ៉ាប៊ី ត្រូវបានគេសង្ស័យថា បានកែពង្រីកសុដន់ឱ្យកាន់តែធំមូលក្លុំ ដើម្បីឱ្យកាន់តែមានមន្តស្នេហ៍ថែមទៀត ខណៈដែលពេលនេះទីផ្សារចម្រៀងរបស់នាងកំពុងមានប្រៀបជាងគេផ្នែកយុវវ័យ បើប្រៀបធៀបជាមួយទេព បូព្រឹក្ស និង យូរី។

ប៉ុន្តែយ៉ាងណា ក្នុងជំនួបកាលពីពេលថ្មីៗនេះ ស្រីស្រស់រ៉ាប៊ី នៅតែព្យាយាមច្រានចោលដោយថា មួយតួខ្លួនរបស់នាងសុទ្ធតែជារបស់បានមកពីធម្មជាតិទាំងអស់ លើកលែងតែច្រមុះមួយគត់  ដែលនាងចំណាយលុយ៣ពាន់ដុល្លារ ធ្វើខ្ទង់ឱ្យខ្ពស់ជាងមុន។

ម្ចាស់បទ “លុយ លុយ លុយ” នេះ បានប្រកាន់ជំហរថា នឹងមិនទៅកែកុនសម្រស់នៅផ្នែកណាផ្សេងទៀតទេ ព្រោះខ្លាចនាំផលវិបាកទៅថ្ងៃក្រោយនាំតែវីវរធំ។

តាមរយៈការដើរចេញពីអាជីពពិធីការិនីរបស់ទូរទស្សន៍ហង្សមាស រ៉ាប៊ី បានធ្វើឱ្យមិត្តរួមអាជីពភ្ញាក់ផ្អើល ព្រោះការចាប់អាជីពចម្រៀងរបស់នាងកាក់កបខ្លាំងពិសេស គឺបទចម្រៀងញាក់របស់នាងនៅថោន គឺផ្ទុះស្ទើរតែទាំងអស់ ហើយពេលនេះ ស្រីស្រស់រូបនេះថា អាចរកប្រាក់ចំណូលបានជាង១ម៉ឺនដុល្លារ ក្នុង១ខែទៀតផង។

តាមរយៈការប្រែប្រួលកេរ្តិ៍ឈ្មោះនេះ រ៉ាប៊ី ដែលទើបក្លាយជាតារាចម្រៀងជាង២ឆ្នាំសោះ តែនាងទិញបានផ្ទះដល់ទៅ៣ គឺផ្ទះ២ល្វែង តម្លៃខ្ទង់២០ម៉ឺនដុល្លារ នៅទល់មុខផ្សារពោធិ៍ចិនតុង ដែលទិញផ្តាច់ និងផ្ទះវីឡាតម្លៃ១៥ម៉ឺនដុល្លារ នៅបុរីប៉េងហួត (បឹងស្នោ) ដែលនាងអះអាងថា ទិញបង់រំលស់១ខែ ជាង១ពាន់ដុល្លារ។

ជុំវិញការប្រែប្រួលជីវភាពយ៉ាងរហ័សនេះ ធ្វើឱ្យមានការសង្ស័យថា រ៉ាប៊ី មានគូស្នេហ៍នៅក្រោយខ្នងឧបត្ថម្ភ ប៉ុន្តែស្រីស្អាតរូបនេះពូកែរាំ ធ្វើឱ្យតាតាគយគន់សម្រស់ រហូតចង់គាំងបេះដូងនេះ បញ្ជាក់ថា នាងគ្មានប្រុសណាចិញ្ចឹមឡើយ៕

RELATED ARTICLES