Saturday, November 15, 2025
Homeព័ត៌មានជាតិឌុបសង្សារដើរលេងពីយប់ ព្រឹកឡើងឃាតករកាប់សម្លាប់

ឌុបសង្សារដើរលេងពីយប់ ព្រឹកឡើងឃាតករកាប់សម្លាប់

ភ្នំពេញ​ ៖ យុវជនម្នាក់ត្រូវបានឃាតករចិត្តកំណាចកាប់ប្រហារជាច្រើនកាំបិត ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ យ៉ាងណា ចំពោះមូលហតុពិតប្រាកដ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានចាប់ខ្លួនឃាតករមកផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍នេះបានកើតឡើងត្រង់នៅ​ចំណុចផ្ទះ​ជួល​បើក​ពេទ្យធ្មេញវុត្ថា​ ស្ថិតនៅម្តុំ​ផ្សារ​ត្រពាំង​ព្រាយ​ ផ្លូវ​លេខ១៥១ ក្នុងភូមិបឹង សង្កាត់​ពញ្ញា​ពន់ ខណ្ឌ​ព្រែក​ព្នៅ។

យុវជន​រង​គ្រោះ​ខាងលើ មាន​ឈ្មោះ​ធន់ រ៉ា​វី​ន អាយុ១៩​ឆ្នាំ សព្វថ្ងៃមកស្នាក់​នៅ​ជាមួយឪពុកមា​ឈ្មោះ​មឿ​ន សុ​វត្ថា ជា​ពេទ្យធ្មេញ​នៅ​ចំណុចកើតហេតុ​ខាងលើ មានស្រុកកំណើតនៅភូមិត្រ​គួ​ន ឃុំ​ក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម សព្វថ្ងៃមកស្នាក់​នៅ​ជាមួយឪពុកមា​ឈ្មោះ​មឿ​ន សុ​វត្ថា ជា​ពេទ្យ ធ្មេញ​នៅ​ចំណុច កើតហេតុ​ខាងលើ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ មានភ្ញៀវម្នាក់បានមកធ្វើធ្មេញ ពេលមកដល់មិនឃើញពេទ្យធ្មេញដែលត្រូវជាពូរបស់ជនរងគ្រោះ​នៅកន្លែងនោះទេ ក៏បាន​ទូរស័ព្ទ​ហៅ ខណៈ​ដែលពេទ្យធ្មេញដេក​នៅផ្ទះ​ នៅ​ភូមិ​ទួលសង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ។​

ប្រភពព័ត៌មានបានបន្តថា ពេលដែល​ពូជនរងគ្រោះមក​ដល់ និង​បើកទ្វារចូល​ទៅ​ក្នុង​ ស្រាប់តែ​ប្រទះ​ឃើញ​ជនរងគ្រោះដេក​ស្លាប់​ក្នុង​ថ្លុកឈាម ​ក្បែរ​គ្រែបាត់ទៅ​ហើយ បង្កឲ្យមាការភ្ញាក់ផ្អើល និងបានរាយ​ការណ៍​ប្រាប់សមត្ថកិច្ចតែ​ម្តង ។

ប្រភពបានបញ្ជាក់ថា កាលពីវេលា​ម៉ោងប្រមាណ​៧​យប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩ យុរ​ជន​​រងគ្រោះចេញទៅហូ​បការ​អ្នក​ភូមិដែលរស់នៅ​ក្បែរ​នោះ ជំនួសពូរបស់ខ្លួន។​ បន្ទាប់ពីផឹកសុីសប្បាយរួចមក នៅ​វេលា​ម៉ោង​ប្រមាណ​៩​យប់​ ជនរងគ្រោះបាន​​ត្រឡប់​មក​ផ្ទះ​វិញ​​ និងបាន​ទៅ​ដើរ​លេងជាមួយសង្សាដល់​យប់​ជ្រៅ​ ទើបបាន​ត្រឡប់​ទៅ​ដេក​វិញ តែពុំដឹងថា ជនរងគ្រោះមានបញ្ហាជាមួយអ្នកណានោះទេ។ លុះព្រឹកឡើង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ ស្រាប់តែប្រទះឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មបែបនេះតែម្ត​ង។

ក្រោយកើតហេតុ សមត្ដកិច្ចជំនាញបានចុះត្រួតពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព រួចបានសន្និដ្ឋានថា មុនពេលសម្លាប់យុវជនរងគ្រោះ អាចមានការប្រតាយប្រតប់គ្នា។

យ៉ាងណា មកដល់ពេលនេះ សមត្ថកិច្ចពុំទាន់អាចបញ្ជាក់ពីមូលហេតុដែលនាំឲ្យមានការកាប់សម្លាប់លើជនរងគ្រោះបាននៅឡើយទេ។ ប៉ុន្តែបើ​តាមសមត្ថកិច្ច​សង្ស័យ អាច​ជា​រឿងគំនុំ ឬអាច​ផ្តើម​ចេញពី​ស្នេហាត្រីកោណ៕

RELATED ARTICLES