Sunday, November 16, 2025
Homeព័ត៌មានជាតិបបួលក្មេងស្រី២នាក់ផឹកស្រវឹង ម្នាក់ចាប់រំលោភបានសម្រេច ម្នាក់ទៀតបានត្រឹមស្ទាប

បបួលក្មេងស្រី២នាក់ផឹកស្រវឹង ម្នាក់ចាប់រំលោភបានសម្រេច ម្នាក់ទៀតបានត្រឹមស្ទាប

បាត់ដំបង ៖ ក្មេងស្រី២នាក់ ត្រូវបានយុវជន២នាក់ បបួលផឹកស្រាទាល់តែស្រវឹងធ្លាក់ភ្នែក បាត់បង់ស្មារតី រួចបាននាំទៅចាប់រំលោភ ម្នាក់មួយៗ ទាល់តែបានសម្រេច លុះរឿងរ៉ាវនេះ បែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងចាប់ខ្លូនយុវជនល្មោភកាមនោះតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​ស្ពាន​យោល​ ក្នុងភូមិ​សសរ​ពក ឃុំ​ក​ន្ទឺ១ ស្រុក​បាណន់។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១. មានឈ្មោះ ស.គ.ស.គ អាយុ១៣ឆ្នាំ និងទី២. មានឈ្មោះ គ.ច អាយុ១៤ឆ្នាំ។ ពួកនាងរស់នៅ​ភូមិ​វត្ត​ក​ន្ទឺ ឃុំ​ក​ន្ទឺ១ ស្រុកបាណន់។ ដោយឡែក យុវជនល្មោភកាម២នាក់នោះ ទី១. មានឈ្មោះខិ​ន ផាត អាយុ១៧ឆ្នាំ រស់នៅ ភូមិ​ដូង ឃុំ​ឈើ​ទាល ស្រុក​បាណន់ និងទី២. មាន​ឈ្មោះ អេង តុលា ហៅ តុ អាយុ២២ឆ្នាំ​ រស់នៅ​ភូមិ​រូង ឃុំ​ចែង​មានជ័យ ស្រុក​បាណន់។ ពួកគេមានមុខរបរជា​អ្នក​បើកបរអេ​ស្កា​សម្រាប់​កាយ​ដី ​ស្នាក់នៅ​ត្រង់​ចំណុច​កើតហេតុខាងលើ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពី​ថ្ងៃ​ទី៣០ ខែឧសភា ​ឆ្នាំ២០១៩ ឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ បានមកដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់យុវជនទាំង២នាក់ខាងលើ បានបបួលកូនស្រីពួកគាត់ទៅផឹកស្រា រួចធ្វើសកម្មភាពចាប់រំលោភ ​រហូត​បានសម្រេច។

សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ច បានសហការជាមួយកម្លាំងជំនាញ បានចុះទៅឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើ មកសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ បាន​សារភាព​ថា នៅ​មុនពេល​កើតហេតុ ​ពួកគេ​កំពុងតែ​ផឹកស្រា ស្រាប់​តែមាន​ក្មេងស្រីរងគ្រោះ២នាក់​ខាងលើ បាន​ដើរកាត់​ ទើប​ពួកគេ​បាន​ហៅ​ឲ្យ​​ចូល​ទៅ​អង្គុយ​លេង ព្រមទាំង​បាន​បង្ខំ​ឲ្យ​ពួកនាង​ផឹកស្រា​ រហូតដល់​នាង​ស្រវឹង ​ក៏​បង្ខំឲ្យ​នាង​ដេកនៅ​ទីនោះ​តែម្តង។ លុះ​នៅពេល​សម្រាក ​ជនសង្ស័យឈ្មោះខិ​ន ផាត បាន​ចាប់​ក្មេងស្រី​ ឈ្មោះ ស.គ.ស.គ រំលោភ​រហូត​បាន​សម្រេច​ម្ដង។ ចំណែក ជនសង្ស័យ​ឈ្មោះ អេង តុលា ក៏បាន​ដេក​ឱបថើប និងស្ទាបអង្អែល​ក្មេង​ស្រី ​ឈ្មោះ គ.ច ដោយ​មិនបាន​រួមភេទ​ឲ្យ​បាន​ស៊ីជម្រៅ​នោះទេ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន ដើម្បី​កសាងសំណុំរឿងបញ្ជូន​ខ្លួនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចាត់ការតាមនីតិវិធី៕

RELATED ARTICLES