បាត់ដំបង ៖ ក្មេងស្រី២នាក់ ត្រូវបានយុវជន២នាក់ បបួលផឹកស្រាទាល់តែស្រវឹងធ្លាក់ភ្នែក បាត់បង់ស្មារតី រួចបាននាំទៅចាប់រំលោភ ម្នាក់មួយៗ ទាល់តែបានសម្រេច លុះរឿងរ៉ាវនេះ បែកធ្លាយដឹងដល់ឪពុកម្តាយក្មេងស្រីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងចាប់ខ្លូនយុវជនល្មោភកាមនោះតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចស្ពានយោល ក្នុងភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់។

ក្មេងស្រីរងគ្រោះទាំង២នាក់ ទី១. មានឈ្មោះ ស.គ.ស.គ អាយុ១៣ឆ្នាំ និងទី២. មានឈ្មោះ គ.ច អាយុ១៤ឆ្នាំ។ ពួកនាងរស់នៅភូមិវត្តកន្ទឺ ឃុំកន្ទឺ១ ស្រុកបាណន់។ ដោយឡែក យុវជនល្មោភកាម២នាក់នោះ ទី១. មានឈ្មោះខិន ផាត អាយុ១៧ឆ្នាំ រស់នៅ ភូមិដូង ឃុំឈើទាល ស្រុកបាណន់ និងទី២. មានឈ្មោះ អេង តុលា ហៅ តុ អាយុ២២ឆ្នាំ រស់នៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់។ ពួកគេមានមុខរបរជាអ្នកបើកបរអេស្កាសម្រាប់កាយដី ស្នាក់នៅត្រង់ចំណុចកើតហេតុខាងលើ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ឪពុកម្តាយក្មេងស្រីរងគ្រោះទាំង២នាក់ បានមកដាក់ពាក្យបណ្តឹង ដោយចោទប្រកាន់យុវជនទាំង២នាក់ខាងលើ បានបបួលកូនស្រីពួកគាត់ទៅផឹកស្រា រួចធ្វើសកម្មភាពចាប់រំលោភ រហូតបានសម្រេច។
សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ច បានសហការជាមួយកម្លាំងជំនាញ បានចុះទៅឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើ មកសាកសួរ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ បានសារភាពថា នៅមុនពេលកើតហេតុ ពួកគេកំពុងតែផឹកស្រា ស្រាប់តែមានក្មេងស្រីរងគ្រោះ២នាក់ខាងលើ បានដើរកាត់ ទើបពួកគេបានហៅឲ្យចូលទៅអង្គុយលេង ព្រមទាំងបានបង្ខំឲ្យពួកនាងផឹកស្រា រហូតដល់នាងស្រវឹង ក៏បង្ខំឲ្យនាងដេកនៅទីនោះតែម្តង។ លុះនៅពេលសម្រាក ជនសង្ស័យឈ្មោះខិន ផាត បានចាប់ក្មេងស្រី ឈ្មោះ ស.គ.ស.គ រំលោភរហូតបានសម្រេចម្ដង។ ចំណែក ជនសង្ស័យឈ្មោះ អេង តុលា ក៏បានដេកឱបថើប និងស្ទាបអង្អែលក្មេងស្រី ឈ្មោះ គ.ច ដោយមិនបានរួមភេទឲ្យបានស៊ីជម្រៅនោះទេ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕