Sunday, November 16, 2025
Homeព័ត៌មានជាតិរកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារ ទី ៧ ពីស្រាបៀរអាន់ឆ័រ

រកឃើញអ្នកឈ្នះរង្វាន់១ម៉ឺនដុល្លារ ទី ៧ ពីស្រាបៀរអាន់ឆ័រ

រាជធានីភ្នំពេញ ៖ កាលពី​​ថ្ងៃទីសុក្រ​ ទី២៤ ​ខែឧសភា ឆ្នាំ​​២០១៩  ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន ៥៣នាក់ ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ   ក្រុមការងារស្រាបៀរអាន់ឆ័រ​ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។

កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការ​យកចិត្តទុកដាក់ខ្ពស់​របស់​ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជន​ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធីគ្រប់ឱកាស។

លោកពោល​ សម្ប​ត្តិ មកពីខេត្តបាត់ដំបង  ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំត្រូវរង្វាន់ធំ ពីព្រោះខ្ញុំទទួលទានស្រាបៀរអាន់ឆ័រ រាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែង ពេលដឹងថា ត្រូវរង្វាន់ធំពីស្រាបៀរអាន់ឆ័រ​។ អាន់ឆ័រ ផ្តល់រង្វាន់ពិតៗ។​ នេះជាលើកទីមួយសម្រាប់ខ្ញុំត្រូវរង្វាន់ធំ មួយម៉ឺនដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ខ្ញុំផ្តាំផ្ញើឲ្យអតិថិជនអាន់ឆ័រទាំងអស់ ពិសាស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះធំ។ ខ្ញុំនឹងយកលុយនេះទៅពង្រីកមុខរបរបន្ថែម”។

កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមាន​ឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ ១កំប៉ុង ​១២កំប៉ុង  ២៤កំប៉ុង​ ព្រមទាំងរង្វាន់ទឹកប្រាក់១០០ (មួយរយ) ដុល្លារ, ១០០០ (មួយពាន់ដុល្លារ និង ១០០០០ (មួយម៉ឺន)ដុល្លារ ពីស្រាបៀរអាន់ឆ័រ។

ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។

បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។

សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!

ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។

រីករាយស្រស់ថ្លា

ពិសាដោយការទទួលខុសត្រូវ៕

RELATED ARTICLES