រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទីសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់ជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួនមួយរូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន ៥៣នាក់ ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធីគ្រប់ឱកាស។

លោកពោល សម្បត្តិ មកពីខេត្តបាត់ដំបង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀអាន់ឆ័រ បានមានប្រសាសន៍ថា “ខ្ញុំត្រូវរង្វាន់ធំ ពីព្រោះខ្ញុំទទួលទានស្រាបៀរអាន់ឆ័រ រាល់ថ្ងៃ។ ខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែង ពេលដឹងថា ត្រូវរង្វាន់ធំពីស្រាបៀរអាន់ឆ័រ។ អាន់ឆ័រ ផ្តល់រង្វាន់ពិតៗ។ នេះជាលើកទីមួយសម្រាប់ខ្ញុំត្រូវរង្វាន់ធំ មួយម៉ឺនដុល្លារ ពីស្រាបៀរអាន់ឆ័រ។ ខ្ញុំផ្តាំផ្ញើឲ្យអតិថិជនអាន់ឆ័រទាំងអស់ ពិសាស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះធំ។ ខ្ញុំនឹងយកលុយនេះទៅពង្រីកមុខរបរបន្ថែម”។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្តើមពីថ្ងៃនេះ រហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ ១កំប៉ុង ១២កំប៉ុង ២៤កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់១០០ (មួយរយ) ដុល្លារ, ១០០០ (មួយពាន់ដុល្លារ និង ១០០០០ (មួយម៉ឺន)ដុល្លារ ពីស្រាបៀរអាន់ឆ័រ។

ក្រុមហ៊ុននឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀតលោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។
បញ្ជាក់៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ ម៉ឺនដុល្លារ រាល់ខែ ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕




