Sunday, November 16, 2025
Homeព័ត៌មានជាតិស្ទាវឡើងក ស្ទុះចូលចាប់រំលោភស្រីក្នុងបន្ទប់ ប៉ូលិសដេញ ទាញបុ័ងតោកាប់

ស្ទាវឡើងក ស្ទុះចូលចាប់រំលោភស្រីក្នុងបន្ទប់ ប៉ូលិសដេញ ទាញបុ័ងតោកាប់

ភ្នំពេញ​ ៖​ ស្ទាវល្មោភកាមម្នាក់ កម្រើកតណ្ហា ពេលឃើញនារីវ័យក្មេងម្នាក់កំពុងបោសសំអាតក្នុងបន្ទប់ម្នាក់ឯង ក៏ស្ទុះចូលរុញទ្វារបិត ចាប់រំលោភ តែត្រូវនារីរងគ្រោះរើបម្រះ ធ្វើឲ្យជនសង្ស័យរូបនេះខឹងក៏ទាត់១ជើង រួចរត់ចេញក្រៅបាត់ស្រមោល។ លុះសមត្ថកិច្ចនិងប្រជាពលរដ្ឋបានឃើញ ក៏ដេញតាម ត្រូវជនសង្ស័យទាញកាំបិតបុ័ងតោពីចង្កេះគំរាមកាប់សម្លាប់ថែមទៀត។

ហេតុការណ៍នេះបានកើតឡើងវេលា​ម៉ោង​៣និង​២០​នាទីរសៀល ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៩ត្រង់​ចំណុច​បន្ទប់​ជួល​ ស្ថិត​នៅ​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ។

យុវជនល្មោភកាមមានឈ្មោះ ​ រស់​ នៅ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​បន្ទប់​ជួល​ភូមិ​ថ្មី​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ។ ចំណែកនារីរងគ្រោះ មានឈ្មោះ​ ថ​ សន​ ភេទ​ស្រី​ អាយុ​២០​ឆ្នាំ​ រស់នៅបន្ទប់ជួលកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានហូតវត្ថុតាង កាំបិត​បុ័ងតោ​ដង​ដែក ​ចំនួន១។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពី​វេលា​ម៉ោង​៣​និង​២០​នាទីរសៀល ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០១៩ នារីរងគ្រោះកំពុងតែបោសសំអាតក្នុងបន្ទប់ជួលកើតហេតុខាងលើ ពេល ​ ពេល​នោះ​ ស្រាប់តែ​ជនសង្ស័យ​បាន​ស្ទុះ​ចូល​ក្នុងបន្ទប់ រួច​យកដៃ​ឆ្វេង​ ច្របាច់ក​ជន​រង​គ្រោះ​ ហើយ​ដៃស្ដាំ​រុញ​ខ្ទប់ទ្វារ​បិទ​បម្រុង​ចាប់រំលោភ​នារី​រង​គ្រោះ​។ រួច​នារី​រង​គ្រោះ​ខំប្រឹងរើបម្រះ​ ស្រែក​ឲ្យ​អ្នក​ជិតខាង​ជួយ​ ធ្វើឲ្យជនសង្ស័យខឹង ក៏​បាន​ទាត់​នារី​រង​គ្រោះ​មួយ​ជើង​ត្រូវ​ចំ​ក្បាល​ផ្នែក​ខាងក្រោយ ​បណ្ដាល​ឲ្យពក​មួយ​កន្លែង​ រួចរត់ចេញក្រៅបាត់។​

សមត្ថកិច្ចបានបន្តថា ក្រោយមក​ក៏​មាន​អ្នក​ជិតខាង​ និង​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ ជួយ​អន្ដរាគមន៍​ ពេលនោះ​ជនសង្ស័យ​បាន​ទាញ​កាំបិត​បុ័ងតោ​ដង​ដែក​ពី​ចង្កេះ​ខោ​ខាងឆ្វេង​ស្រែក​គំរាម​កាប់សម្លាប់​សមត្ថកិច្ច​ ភ្លាមនោះ​ សមត្ថកិច្ច​ក៏​បាន​ស្ទុះ​ចូលបង្ក្រាប​ជនសង្ស័យ ​បណ្ដាល​ឲ្យ​រង​របួស ទើប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​  រួម​និង​វត្ថុ​តាង​ យក​មក​សាកសួរ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ដង្កោ​។​

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេពិតជាបានស្ទុះចូលក្នុងបន្ទប់នារីរងគ្រោះ រួចធ្វើសកម្មភាពច្របាច់ក បម្រុងរំលោភពិតប្រាកដមែន។ ពេលដែលសមត្ថកិច្ចចុះមកអន្តរាគមន៍ រូបគេបានយកកាំបិតបុ័ងតោគំរាមកាប់ តែត្រូវកម្លាំងសមត្ថកិច្ចវាយប្រតាយប្រតប់ចាប់ខ្លួនបានតែម្តង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងឃុំខ្លួនជនសង្ស័យ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

RELATED ARTICLES