Thursday, September 18, 2025
Homeតារាខ្មែរម៉ូលីកា សុំមកច្រៀងនៅភ្នំពេញ ស្រាប់តែគេមើលងាយថា...

ម៉ូលីកា សុំមកច្រៀងនៅភ្នំពេញ ស្រាប់តែគេមើលងាយថា…

អតីតតារាចម្រៀងផលិតកម្ម Rock និងជាថៅកែស្រីហាងម៉ូលីកា ខូស្មិកទិក បានឱ្យដឹងថា ពេលនេះនាងកំពុងតែពិបាកចិត្តខ្លាំងណាស់ ព្រោះតែលោកយាយជាទីស្រលាញ់របស់នាងវ័យ៦៥ឆ្នាំ ដែលរស់នៅខេត្តបាត់ដំបង បានឈឺធ្ងន់ តម្រូវឱ្យនាងទៅយកគាត់មកព្យាបាល ដោយយកចិត្តទុកដាក់បំផុត ព្រោះថាលោកយាយម្នាក់នេះហើយ ដែលជាអ្នកចិញ្ចឹមបីបាច់ ថែរក្សានាងតាំងពីតូច ដោយសារនាងជាកូន កំព្រា។ ម៉ូលីកា បានធ្វើសុំទោសដល់អតិថិជនរបស់នាង ព្រោះដោយសារនាង ជាប់មើលថែជំងឺលោកយាយ ទើបធ្វើឱ្យអីវ៉ាន់ ខ្លះមានការយឺតយ៉ាវ។ តែយ៉ាងណានាងថា មានបុគ្គលឹកជាអ្នករាប់រងការងារទាំងនោះ ជំនួសនាងហើយ។

តារាដែលជាអ្នកលក់ជើងមាន់ តាម Online ក្លាយជាថៅកែហាង Cosmetic រូបនេះថ្លែងសារទាំងស្រពោនចិន្តាថា “លោកយាយរបស់ ចែកា ដោយសារគាត់មានជំងឺធ្ងន់ និងជំងឺប្រចាំកាយ (ទឹកនោមផ្អែម) ចែកា កូនកំព្រា បានយកគាត់មកចិញ្ចឹមតាំងពីកើត គាត់បានផ្តល់អ្វីគ្រប់យ៉ាងឱ្យចៅចង់រៀនអី ក៏ឱ្យរៀនដែរ មិនដែលជំទាស់ចិត្តចៅ“។

ម៉ូលីកា បានបន្តថា “ហើយមួយទៀត ចៅចង់ក្លាយទៅជាអ្នកចម្រៀង ចង់ឡើងមកភ្នំពេញម្នាក់ឯង ដើម្បីបានរៀនរាំច្រៀង ក៏យាយឱ្យចៅមកដែរ ដែលគ្រប់គ្រួសារហាមឃាត់មិនឱ្យមក ហើយបោះពាក្យសម្តីមើលងាយថា កុំតាមចិត្តវាពេក តែវាឡើងទៅ នឹងក្លាយជាសំផឹងហើយ តែយាយដឹងថា ចៅចរិតម៉េច គាត់ដឹង គាត់ក៏ប្រថុយឱ្យចៅមកភ្នំពេញ បានចូលជាអ្នកចម្រៀងក្នុងក្រុមមួយ ដែលមានឈ្មោះថា F2b ហើយចៅក៏បានជ្រើសចូលក្នុងផលិតកម្មមួយឈ្មោះថា ផលិតកម្ម Rock ចូលបានមួយរយៈ ក៏ចៅមានគំនិត ចង់រកស៊ី ចាប់ផ្តើមដំបូងលក់ជ្រក់ជើងមាន់ បន្ទាប់មកក៏លក់ផលិតផល ដែលបានមកដល់សព្វថ្ងៃនេះ គឺព្រោះតែយាយម្នាក់ដែលបានចិញ្ចឹមខ្ញុំ តាំងពីបាតជើងក្រហម”។

ម៉ូលីកា បានបន្ថែមចុងក្រោយថា “ខ្ញុំជាក្មេងកំព្រាតាំងពីតូច ដល់ពេលនេះដល់វេនខ្ញុំម្តងហើយ ដែលត្រូវមើលថែយាយ យាយខ្ញុំទន់ហើយ ដើរលែងកើតហើយ ខ្ញុំត្រូវឡើងមកបាត់ដំបង ទាំងយប់ ព្រោះឮដំណឹងថា យាយខ្ញុំថ្ងូរកខ្ញុំ មមើររកខ្ញុំរហូត ចង់ជួបខ្ញុំ ចឹងហើយខ្ញុំមិនអាចទុកគាត់ចោលបាន”៕

RELATED ARTICLES