Thursday, September 18, 2025
Homeតារាខ្មែរប្រពន្ធនាយចយ ប្រតិកម្មទៅបុរសម្នាក់ ហៅប្តីខ្មោច

ប្រពន្ធនាយចយ ប្រតិកម្មទៅបុរសម្នាក់ ហៅប្តីខ្មោច

នាងប៉ិច ក្វាន់ឌី ប្រពន្ធតារាកំប្លែងល្បី លោកភិច សែ ហៅនាយចយ បានបញ្ចោញប្រតិកម្មឆ្លើយតបនឹងបុរសម្នាក់ដែលបានអ្នក ហៅប្តីនាងថា “ខ្មោច” ដោយនាងបានប្រាប់ឱ្យបុរសនោះរៀននិយាយជាសម្តីមនុស្សខ្លះផងទៅ។

ប្រតិកម្មរបស់ប្រពន្ធនាយចយ ខាងលើនេះ ធ្វើឡើងនៅយប់ថ្ងៃទី05 ខែកក្កដា ឆ្នាំ 2019 បន្ទាប់ពីនាងបានបង្ហោះរូបថតនាងបង្ហាញក្បាលពោះកំពុងពពោះកូនក្នុងផ្ទៃ ជាមួយនាយចយ ជាប្តី អមជាមួយអត្ថបទមួយ ដែលមានខ្លឹមសារថា “មួយជីវិតមនុស្សស្រី ពិបាកណាស់ ធ្វើជាព្រះនាង20ឆ្នាំ ធ្វើជាម្ចាស់ក្សត្រី តែ1ថ្ងៃ ធ្វើព្រះជាយា10ខែ ធ្វើអ្នកបម្រើមួយជីវិត នេះហើយមួយជីវិតមនុស្សស្រី។ ក្លាយជាមនុស្សស្រី មិនងាយស្រួលទេ ធ្មេចបើកៗ មុខដែលធ្លាប់តែផូរផង់ ត្រូវស្នាមជ្រួញវារឡើងពេញមុខ ក្បាលពោះដែលរាបស្មើ ក៏ត្រូវស្នាមសង្វារ វាតទីយកទៀត ឯចង្កេះរៀវតូច ក្លាយជាធុងសាំង ហើយត្រូវទ្រាំឈឺស្ទើរដាច់ខ្យល់ ដើម្បីបង្កើតកូនដែលដាក់ត្រកូលគេទៀត ដើម្បីអី? ព្រោះតែពាក្យដែលអ្នកធ្លាប់និយាយថា ស្រលាញ់ នាងមិនចង់បានអ្វីច្រើនទេ សុំត្រឹមបុរសជាប្តីស្មោះត្រង់ ស្រលាញ់ប្រពន្ធកូន មិនភូតភរ ផិតក្បត់ ផ្តល់អារម្មណ៍សុវត្ថិភាពឱ្យនាង ធ្វើឱ្យនាងក្លាយជាមនុស្សស្រីមានក្តីសុខដែលមនុស្សស្រីដទៃច្រណែន តែបើអ្នកធ្វើឱ្យនាងច្រណែននឹងប្រពន្ធគេដទៃ មានន័យថាអ្នកជាប្តី ជាប្រុសដែលបរាជ័យ ព្រោះមនុស្សប្រុសដែលធ្វើឱ្យប្រពន្ធមានស្នាមញញឹមដោយក្តីសុខ សុភមង្គល ទើបហៅថា បុរសជោគជ័យ មិនមែនទាល់តែមានលុយច្រើនឱ្យប្រពន្ធ ទើបអស្ចារ្យទេ។ សុំទោសម្ចាស់ដើម ដែលយកអត្ថបទមកផូស មិនបានសុំអនុញ្ញាត”។

ក្រោយពេលប្រពន្ធនាយចយ បង្ហោះរូបភាព និងអត្ថបទខាងលើ ស្រាប់តែមានគណនីហ្វេសប៊ុករបស់បុរសម្នាក់ បានសរសេរក្នុងខ្ទង់ បញ្ចោញយោបល់ (Comment) ថា “ចុម ប្តីនាងណាត ជាខ្មោច”។

ជាប្រតិកម្មឆ្លើយតបភ្លាមៗ នាងក្វាន់ឌី ប្រពន្ធនាយចយ បានសរសេរថា “រៀននិយាយ ជាសម្តីមនុស្សខ្លះផងទៅ”។

យ៉ាងណា ចុងក្រោយបុរសរូបនោះធ្វើ Comment សុំទោសប្រពន្ធនាយចយ ផងដែរ។

គួរបញ្ជាក់ថា នាងប៉ិច ក្វាន់ឌី នារីវ័យក្មេងរូបស្រស់សាច់សខ្ចី បានរៀបការជាមួយតារាកំប្លែងមុខខ្មៅ មិនសូវស្អាត លោកភិច សែ ហៅនាយចយ កាលពីថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2018។

នៅថ្ងៃទី24 ខែមិថុនា ឆ្នាំ2018 នាងក្វាន់ឌី ប្រពន្ធនាយចយ បានបង្ហោះអត្ថបទមួយក្នុងគណនីហ្វេសប៊ុករបស់នាងថា “គ្មានពាក្យថាស្តាយក្រោយដែលមានបងជាស្វាមីរបស់អូន ទោះអ្នកដទៃមើលមកបងមិនល្អ មិនស្អាត មិនសង្ហា មិនមែនជាឧកញ៉ា ឬឯកឧត្តម តែសម្រាប់នារីម្នាក់នេះ តែងតែមើលឃើញចំណុចល្អរបស់បង កើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយទង្វើនិងចិត្តស្មោះត្រង់របស់បង។ ពិភពលោកនេះធំណាស់ តែយើងអាចរកគ្នាឃើញ នេះបញ្ជាក់ថា និស្ស័យបណ្តាលឱ្យយើងទាំងពីរនាក់បានស្គាល់គ្នា បានកាន់ដៃគ្នា ផ្តល់ភាពស្និទ្ធស្នាល និងស្នាមញញឹមចំពោះគ្នា ទាំងដែលយើងបានឆ្លងកាត់ឧបសគ្គជាច្រើន ពាក្យគេច្រណែន ពាក្យគេចង់បំបែកយើង ពាក្យគេថាយើងមិនសមនឹងគ្នា កែវភ្នែកគេមើលមកយើងទាំងពីរនាក់ គ្រាន់តែជាមនុស្សធម្មតា មិនស្មើគេ តែចុងក្រោយយើងក៏អាចមានថ្ងៃនេះ ដោយសារក្តីស្រលាញ់ និងអាណិតរវាងបងនិងអូន ទោះជាស្ថានភាពពេលខ្លះហាក់ដូចជាគួរឱ្យភ័យខ្លាច គេសម្លឹងមកយើងទាំងពីរនាក់ក្នុងផ្លូវមិនល្អ តែយើងបានបង្ហាញប្រាប់ពួកគេពីភាពបរិសុទ្ធរបស់យើងទាំងពីរនាក់ ឱ្យគេបានឃើញ សម្រាប់ពេលវេលាដែលនៅសល់ មកដល់ពេលនេះ អូនចង់ឱ្យបងបន្តកាន់ដៃអូនរហូតដល់វិនាទីចុងក្រោយ”៕

RELATED ARTICLES